គេនៅចាំបានថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ពិធីការិនីដ៏ស្រស់ស្អាត កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើឲ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍ម្ដងរួចមកហើយ ក្រោយពីរូបនាង បង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញភាពផ្អែមល្ហែមជាមួយតារាចម្រៀង ចេន នោះ។
នៅពេលនោះ មានការលើកជាចម្ងល់ និងសំណួរជាច្រើន ពីទំនាក់ទំនងរបស់ពួកគេ ត្រូវជាអ្វីហ្នឹងគ្នានោះ។ តែមិនឃើញមានការឆ្លើយតបណាមួយឡើយ ពីសំណាក់ពួកគេ។ ដោយឡែកថ្មីៗនេះ ស្រាប់តែគេប្រទះឃើញ រូបថត ហ៊ិន ចាន់នីរ័ត្ន បង្ហាញភាពផ្អែមល្ហែមជាមួយតារាសម្ដែង លោក សេង មង្គល វិញម្ដង ធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មី។
តាមរយៈរូបថតជាច្រើនសន្លឹកនេះ អ្នកគាំទ្រ បានលើកឡើងថា «ស្រលាញ់គូរហ្នឹងណាស់, ខាងប្រុសក៏សង្ហាចំណែកខាងស្រីក៏ស្អាត ពិតជាសមនឹងគ្នាណាស់អាយដលទាំងពីរ, សមគ្នាណាស់បង, មានអ្នកខ្លះលួចញញឹមទុកមុនហើយ, តាមដានលុះក្ស័យរឿងទាសីបេះដូង ពេលខ្លះអូនអត់ដែលញ៉ាំបាយទេ ព្រោះរវល់តែចូលតួហ៎ ស្រលាញ់បងទាំងពីរណាស់ដល់ថ្នាក់បន់ថាឲ្យបងស្រលាញ់គ្នាមែនទែន,
សមគ្នាខ្លាំងណាស់ គួរអោយស្រលាញ់, ចូលចិត្តបងទាំងពីរនាក់ណាស់, សមគ្នាមែនខ្ញុំចង់អោយមួយគូនេះក្លាយជាការពិត, សមគ្នាណាស់បង, ចង់អោយបងទាំង២សម្ដែងជាមួយគ្នាទៀត, គួរឲ្យស្រលាញ់ណាស់ បងៗ, រង់ចាំ2ឆ្នាំហើយបង!»។
តាមរយៈខំមិនឃើញថា អ្នកគាំទ្ររបស់ពួកគេភាគច្រើន ពិតជាចូលចិត្ត និងចង់ឲ្យពួកគេ ក្លាយជាគូស្នេហ៍នឹងគ្នាខ្លាំងណាស់ ខណៈកាលពីឆ្នាំ២០២០កន្លងទៅនេះ ហ៊ិន ចាន់នីរ័ត្ន ធ្លាប់បង្ហើបពីគម្រោងចូលរោងការ តាមរយៈការបង្ហោះសារថា «ឆ្នាំនឹងអត់ទាន់ការ ព្រោះកូវីដ ចាំឆ្នាំក្រោយ»។ តែមិនដឹងថា គូស្នេហ៍នាងជាអ្នកណា ឲ្យពិតប្រាកដនោះឡើយ៕