ក្ដីសុខ! ទោះ​រវល់​ការងារ​ប៉ុណ្ណា ក៏​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ឆ្លៀត​ធ្វើ​រឿង​មួយ​នេះ សម្រាប់​កូន ហើយ​ប្រាប់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក មួយចំនួន ប្រហែលជា បាន​ជ្រាប​រួចមកហើយ នូវ​ខ្សែជីវិត​របស់​អតីត​ពលករ​ប្រទេស​កូរ៉េ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​កើតចេញពី​ត្រកូល​កសិករ និង​មាន​ដើមកំណើត​នៅ​ខេត្តព្រៃវែង ហើយក៏​ជា​បុគ្គល ដែល​តស៊ូ​ខ្លាំង​បំផុត​ដើម្បី​ចាក​ចេញពី​ភាពក្រីក្រ ដោយ​បច្ចុប្បន្នកំពុង​ជោគជ័យ​លើ​មុខ​ជំនួញ​ជាច្រើន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹង​ភាពជោគជ័យ​លើ​មុខ​ជំនួញ អ្នកឧកញ៉ា ក៏​សកម្ម​នឹង​ការងារ​មនុស្សធម៌​ផង​ដែរ ដោយ​គ្រាន់តែ​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ ក្នុង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​-១៩ នា​ពេល​កន្លងមក គិត​ជា​ទឹក​ប្រាក់ ​មិន​ក្រោម​១០​លាន​ដុល្លារ​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​មើល​ជីវិត​គ្រួសារ​វិញ​, អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង លោកជំទាវ ឈឿន ស្រី​ម៉ាច បាន​រៀបការ​ជាមួយគ្នា កាលពី​អំឡុង​ឆ្នាំ​២០១៥ ក្រោយពី​ស្វែងយល់​ចិត្ត​គ្នា​អស់​រយៈពេល​រហូតដល់​ទៅ​៨​ឆ្នាំ​នោះ​។ ក្រោយ​រៀបការ ហើយ​រស់នៅ​ជាមួយគ្នា​យ៉ាង​មាន​សុភមង្គល រហូតមកដល់​ពេលនេះ ពួកគេ ទទួលបាន​ចំណងដៃ​កូនប្រុស​ស្រី​ចំនួន​៣​នាក់​ក្នុង​បន្ទុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ បើ​ទោះ​មមាញឹក​នឹង​ការងារ​ប៉ុណ្ណា ក៏​អ្នកឧកញ៉ា មិន​ភ្លេច​ថ្ងៃ​ពិសេស​របស់​កូន​ដែរ ដោយ​ឆ្លៀត​ធ្វើ​រឿង​មួយ​នេះ ទាល់តែ​បាន​។ ជាក់ស្ដែង អ្នកឧកញ៉ា បាន​បង្ហោះ​រូបថត​៣​សន្លឹក អម​ដោយ​សារ បញ្ជាក់​ដូច្នេះ​ថា «​ខួប​កូនប្រុស​មានតែ​ប៉ុណ្ណឹង ​ មិន​គេង​ទេ​នៅចាំ​លោក​ពុក​ចប់​ការ​ងារ​ដល់​ម៉ោង​9​យប់​ ចឹ​ង​មានតែ​ទិញ​នំ​អោយ បាន​នំ​ហើយ​នៅ​ទាមទារ​ហែល​ទឹក​ទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើកឡើង និង​ជូនពរ​ថា «​ក្តី​សុខ​ណាស់​បង​, គ្រួសារ​រីករាយ​, Happy Birthday! សាមញ្ញ​ៗ​តែ​មាន​ក្ដី​សុខ​សម្រាប់​គ្រួសារ​បង​, ជីវិត​មានន័យ​ខ្លាំង​ណាស់ អ្នកឧកញ៉ា​,​ខ្ញុំ​សូម​ជូន​ពរ​ដល់​ក្រុមគ្រួសារ​ ជួបតែ​សេចក្តីសុខ​ សុភមង្គល​ និង​មាន​សំណាងល្អ​គ្រប់ពេលវេលា​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment