គេសង្កេតឃើញថា ចាប់តាំងពី នាយប្រុញ ល្បីល្បាញតាមបណ្ដាញសង្គម ហើយគេគ្រប់គ្នាដឹងពីជីវភាពរបស់នាយ មានភាពលំបាកហើយនោះ នាយប្រុញចាប់ផ្ដើមកែប្រែមុខមាត់បន្តិចម្ដងៗរហូតមកដល់ពេលនេះ ទទួលបានឱកាសការងារ និងសំណាងផ្ទួនៗគ្នាតែម្ដង។
ជាក់ស្ដែង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ឧកញ៉ា សម្បត្តិ និងភរិយា បានផ្តល់កុងត្រាការសហការការងារពេញ១ឆ្នាំជាមួយ ក្រុមនាយប្រុញ ដើម្បីបង្កើតវីដេអូកំប្លែង សប្បាយៗ ប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅ។
ក្រោយមកនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នាយប្រុញ និងបងប្អូនរបស់នាយ ថែមទាំងមានឱកាសបានជួបលោកជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រី សម្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់ទៀតផង ពិតជារំភើបជំនួសនាយខ្លាំងណាស់។
អ្វី ដែលកាន់តែរំភើបទៀតនោះ ក្រោយចុះកុងត្រា និងជួបជាមួយលោកជំទាវ ហ៊ុន ស៊ីណាត រួចមក, នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នាយប្រុញ ថែមទាំងទទួលបានកាដូ ពិសេសពីឧកញ៉ា សម្បត្តិ ជារថយន្តមួយគ្រឿងទៀតផង។ បង្ហោះភ្ជាប់ជាមួយវីដេអូ ក្នុងទីកតុក ឧកញ៉ា សម្បត្តិ បានដាក់Captionថា «នាយប្រុញរំភើប ក្រោយពីទទួលបានឡាន១គ្រឿងពីលោកឧកញ៉ាសម្បត្តិ»។
តាមរយៈវីដេអូនោះ ឃើញថា នាយប្រុញពិតជារំភើបខ្លាំងណាស់ ហើយអ្នកលេងបណ្ដាញសង្គមទីកតុកដោយឃើញបែបនេះ ក៏បានលើកឡើងថា «អរគុណបងប្រុសបងស្រី ជំនួសប្អូនប្រុញផង, សូមចូលរួមត្រេកអរផងប្អូនប្រុញ, សំណាងណាស់ប្អូនប្រុស, រំភើបជំនួសប្អូនប្រុញណាស់លោកពុក, រំភើបចិត្តជំនួស, សុំសរសើរទឹកចិត្តបង៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖