រាជធានីភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អួនប្រាកដជាបានស្គាល់ម្ចាស់ហើយ តារាចម្រៀងអ្នកនាង និរត្តន៍ ម្ចាស់បទ “ស៊ីចេកផឹកទឹក” ត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រ ដឹងយ៉ាងច្បាស់ថា ជាតារាចម្រៀងរបស់ ផលិតកម្មថោន ហើយមួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ នាងហាក់ឃ្លានឆ្ញាយពីអ្នកគាំទ្រ ដោយសារតែនាងត្រូវទៅរស់នៅជាមួយនិងស្វាមី នៅឯប្រទេសអូស្ត្រាលី និង សាងជីវិតគ្រួនៅទីនោះ។
ជាក់ស្តែងនៅពេលថ្មីៗនេះ និរត្តន៍ បានបង្ហោះរូបភាពចំនួនពីសន្លឹកនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួណ ដោយក្នុងនោះគឺជារូបរបស់ លោក ឪពុក និងពូរបស់នាង ដោភ្ជាប់និងអារម្មណ៍ងេះស្រងោចនឹករលឹកដល់លោកទាំងជាខ្លាំង តែមិនអាចជួនមុខបាន បានត្រឹមមើលរូបថត ដោយក្នុងនោះតារាចម្រៀងស្រីរូបនេះ ក៏បានសរសេររៀបរាប់នៅហ្វេសរបស់នាងថា៖ “ប៉ាខ្ញុំជាគ្រូបង្រៀន ពូខ្ញុំជាទាហាននឹកបានត្រឹមមើលរូប”៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖