គេនៅចាំបានថា តារាសម្ដែងប្រុស រូបសង្ហា លោក ស៊ុក សុភា បានរៀបការជាមួយ អ្នកនាង ហ្សារីណា ជនជាតិខ្មែរ សញ្ជាតិអូស្ត្រាលី កាលពីថ្ងៃទី ឮ២០ ខែមិថុនា ឆ្នាំ ២០១២។ ប៉ុន្តែ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ស្រាប់តែភរិយា របស់តារាសម្ដែងរូបនេះ ប្រកាសដំណឹងលែងលះគ្នាយ៉ាងភ្ញាក់ផ្អើល បន្សល់ទុកចំណងដៃកូន៥នាក់(ប្រុស៤ ស្រី១) ជាដំណក់ឈាមរួមគ្នា។
ភរិយាលោក ស៊ុក សុភា ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Sarina Lucky Luy» បានប្រកាសដំណឹងបែបនេះថា «សុំជូនដំណឹងដល់បងប្អូនទាំងអស់គ្នា អោយបានដឹងថា៖ ខ្ញុំនិង ស៊ុក សុភា លែងលះគ្នាហើយ ដូច្នេះចាប់ពីថ្ងៃនេះទៅ គាត់ធ្វើអ្វីជាសិទ្ធរបស់គាត់ រីឯខ្ញុំក៏ជាសិទ្ធរបស់ខ្ញុំ។ មូលហេតុ សុំមិនបកស្រាយ មានតែពាក្យថា ឆ្អែត!»។
បន្ថែមលើនេះ ភរិយាលោក ស៊ុក សុភា បានបញ្ជាក់តាមរយៈខំមិន ក្រោមសារនោះទៀតថា «ខ្ញុំសុំបកស្រាយយ៉ាងខ្លីថា មិនមែនសម្ដែង តែជាការពិត រឿងដូច្នេះ ខ្ញុំមិនយកមកលែងសើចទេ។ សុំបកស្រាយថា ដែលយើងលែងគ្នាមិនមែនមកពីរឿងកំហុសដែលយើងធ្វើខុសទេ តែមកពីភាគីម្នាក់យកក្រុមគ្រួសារមកបូកចូល។
គេធ្វើអោយយើងឃើញថា គ្រួសារគេ មិនចេះខុស យើងជានរណាក៏ដោយ នៅដល់ណាក៏ដោយ យើងត្រូវទទួលថា យើងខុស យើងជាក្មេងជាកូន ចង់គេមិនអោយតម្លៃ ក៏យើងត្រូវតែទទួលថាយើងខុស ចង់យើងខំប្រឹងដើម្បីកូនគេយ៉ាងណា ក៏យើងត្រូវទទួលថាយើងខុស។ ចៃដន្យ មនុស្ស ដូចខ្ញុំ ខុសថាខុស ត្រូវថាត្រូវ មិនខុសមិនអោនក្បាលជាដាច់ខាត។
បើបងបានប្ដីមិនចេះបែកចែករឿងគ្រួសារ និងជីវិតប្ដីប្រពន្ធអោយបានច្បាស់លាស់ផង យើងអោយឱកាសទៀតដដែលៗម្ដេចបាន? យើងមិនអោយគេស្អប់គ្រួសារគេទេ យើងក៏ចេះស្រឡាញ់គ្រួសារយើង គេក៏ចេះស្រឡាញ៉គ្រួសារគេ តែសុំអោយចេះបែងចែងរវាងក្ដីស្រឡាញ់ទាំង២ណឹង អោយបានច្បាស់លាស់។
មនុស្សខ្ញុំជាមនុស្សចិត្តបុណ្យ ធ្វើបុណ្យណាស់ បើចេះអោបក្រសោបខ្ញុំ ជួយអស់ពីខ្លួនងាប់ចោល តែកុំអោយតែខ្ញុំជួយហើយ មើលរំលងឬមិនអោយតម្លៃខ្ញុំ ខ្ញុំសុខចិត្តដោះលែងអ្នកឯងចោលដូចគ្នា។ ខ្ញុំធ្វើបុណ្យងាប់ចោល តែកុំអោយតែមិនឃើញតម្លៃខ្ញុំអាចអស់ចោលដូចគ្នា។
អ្នកនាង ហ្សារីណា បានបន្ថែមថា «បើបងបានប្ដីមិនចេះបែកចែករឿងគ្រួសារ និងជីវិតប្ដីប្រពន្ធអោយបានច្បាស់លាស់ផង យើងអោយឱកាសទៀតដដែលៗម្ដេចបាន? យើងមិនអោយគេស្អប់គ្រួសារគេទេ យើងក៏ចេះស្រឡាញ់គ្រួសារយើង គេក៏ចេះស្រឡាញ៉គ្រួសារគេ តែសុំអោយចេះបែងចែងរវាងក្ដីស្រឡាញ់ទាំង២ណឹង អោយបានច្បាស់លាស់។
មនុស្សខ្ញុំជាមនុស្សចិត្តបុណ្យ ធ្វើបុណ្យណាស់ បើចេះអោបក្រសោបខ្ញុំ ជួយអស់ពីខ្លួនងាប់ចោល តែកុំអោយតែខ្ញុំជួយហើយ មើលរំលងឬមិនអោយតម្លៃខ្ញុំ ខ្ញុំសុខចិត្តដោះលែងអ្នកឯងចោលដូចគ្នា។ ខ្ញុំធ្វើបុណ្យងាប់ចោល តែកុំអោយតែមិនឃើញតម្លៃខ្ញុំអាចអស់ចោលដូចគ្នា»៕