ចេះ​តែ​ឆ្ងល់​ ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន​ មាន​រូប​មន្ត​អ្វី ​បាន​ប្រពន្ធ​ស្រឡាញ់​ស្ទើរលេប, ដល់​អ្នកនាង យូលីដា ដាច់​ចិត្ត​ទម្លាយ​ទើប​ដឹង​ថា…

ក្រោយពី​សែនព្រេន​តាម​ប្រពៃណី ហើយ​សម្រេច​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ក្លាយជាប្ដីប្រពន្ធស្របច្បាស់រួចមក ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន និងអ្នកលក់អនឡាញដ៏ល្បីអ្នកនាង យូ លីណា តែងតែ​បង្ហាញភាពផ្អែមល្ហែមមើលទៅពិតជាមានក្ដីសុខខ្លាំងណាស់។

អ្វីជាការកត់សម្គាល់នោះ ពួកគេតែងតែបំពេញចន្លោះប្រហោងឲ្យគ្នា ហើយទោះមានអ្នកណានិយាយមិនល្អ ចង់ឲ្យពួកគេបែកបាក់គ្នាយ៉ាងណា ក៏ស្នេហារបស់ពួកគេនៅតែរឹងមាំដដែល ដោយពួកគេមិនស្ដាប់តាមការចាក់រុករបស់មតិណាមួយឡើយ។

ជាក់ស្ដែង កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ​ ​ ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន បានលើកសរសើរភរិយាខ្លួនថា ថា «ប្រពន្ធលានអាហ្រីលគីនីន ពូកែ ឆ្លាត ស្អាត ដឹងចិត្តប្ដី ការពារប្ដី លើកមុខទុកតម្លៃឲ្យប្ដីជាធំ ពូកែលួងចិត្តប្ដីណាស់ បេះដូងបង អរគុណអូន ដែលចូលមកក្នុងជីវិតរបស់បង ព្រមទទួលយកបងទាំងអាក្រក់និងល្អ

អូនចេះយោគយល់ ផ្ដល់គំនិត ពិភាក្សា​ឆ្លង​យោបល់ គោរពបងដូចឪពុកថែបងដូចកូន ប្រុសខូចខិលដូចបងមិនដែលជួបភាពស្មោះត្រង់ អន់ចិត្ត​ងរ​ប្ដីអូនដេកឱបកូន អូនឡាយ មិនដែលចេះដើរលេងផឹកស៊ីខាងក្រៅ បើគ្មានបងនៅក្បែរ រក្សារតម្លៃខ្លួនមុខមាត់ប្ដីជាធំ សរសេរមិនអស់ពីចិត្តបង តែបងសំណាងធំ»។

ងាកមក អ្នកនាង យូ លីណាវិញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះរូបថតពេលភ្ជាប់ពាក្យជាច្រើនសន្លឹក ហើយពោលពាក្យថា «ជីវិតគូ​ បើចង់ខ្លាំង គឺ ប្រេះស្រាំ បែកបាក់ បើចង់គង់វង្ស គឺ ខ្ជិលឈ្លោះ ​ មិនមែនខ្ញុំស្លូតទេ តែខ្ញុំខ្ជិល មិនមែនខ្ញុំគ្មានប្ដីស្លា,,ប់ទេ តែខ្ញុំខ្ជិល មិនមែនប្ដីខ្ញុំ​សង្ហា ឬអស្ចារ្យ​ទេតែខ្ញុំខ្ជិល បើសិនអ្នកជាប្ដី​លះ,,បង់​បញ្ហា​មិន​បាន​ទេ ខ្ញុំ​ក៏​ខ្ជិល»៕

Related posts