អ្នក​ឧកញ៉ា គិត ម៉េង ប្រាប់​ឲ្យ​គ្រប់​គ្នា​ចេះ​មើល​ថែ​ខ្លួន​ឯង ហើយ​ឆ្លៀត​ប្រាប់​ទៅ​កូន​ថា កូនប្រុស កូន​ត្រូវ​ដឹង…​

គេ​នៅ​ចាំ​បាន​ថា ក្រោយពី​រួមរស់​ជាមួយគ្នា​ជាង​១០​ឆ្នាំ រហូត​មាន​កូន​៤​នាក់ ប្រកបដោយ​សុខ​សុភមង្គល​នោះ, អ្នកឧកញ៉ា​ គិត ​ម៉េង បាន​សម្រេច​ចូល​រោងការ​ជាមួយ អ្នកនាង ស្រី​តូច ចំណាន កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥ ដោយ​គិត​មកដល់ពេលនេះ មាន​រយៈពេល​​​ជិត៨​ឆ្នាំ​ហើយ។

ស្រប​ពេល​កំពុង​រស់នៅ​យ៉ាង​មាន​សុភមង្គល​, អ្នកឧកញ៉ា គិត ម៉េង តែងតែ​ចែក​រំលែក​ចំណេះដឹង បទពិសោធន៍​ទៅកាន់អ្នកគាំទ្ររបស់ខ្លួនផងដែរ។ ជាក់ស្ដែងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា បានបង្ហោះរូបថតគ្រួសាររបស់ខ្លួនជាច្រើនសន្លឹក ហើយពោលពាក្យថា «វា​ជា​រឿង​ប្រពៃ​ ដែល​អ្នក​ចេះ​ស្រឡាញ់​ខ្លួនឯង និង​មើលថែ​លើ​ខ្លួនឯង​នៅ​ពេល​យើង​ជិះ​យន្តហោះ មុននឹង​យន្តហោះ​ឡើង អ្នកបម្រើ​ការ​នឹង​បង្ហាញ​ការណែនាំ​អំពី​សុវត្ថិភាព និង​រំឭក​យើង​ពី​វិធី​ប្រើប្រាស់​ម៉ាស់​អ៊ុក​ស៊ី​ហ្សែ​ន​ក្នុង​គ្រាអាសន្ន​។

អ្នកបម្រើ​ការ​លើ​យន្តហោះ​ប្រាប់​យើង​ឱ្យ​ពាក់​ម៉ាស់​អ៊ុក​ស៊ី​ហ្សែ​ន​ជាមុនសិន មុននឹង​ជួយ​អ្នក​បន្ទាប់​នៅក្បែរ​យើង​។ ពេល​យើង​ជួយ​ខ្លួនឯងបាន​ហើយ ទើប​យើង​អាចជួយ​អ្នកដទៃ​បាន​។ យើង​ក៏មាន​ឧទាហរណ៍​មួយទៀត​ដែលជា​ពុទ្ធភាសិត​មួយ​ឃ្លា​ចែងថា​៖ “​អត្តា​ហិ អត្ត​នោ នា​ថោ​” គឺ​មានន័យថា​ខ្លួន​ទីពឹង​ខ្លួន​។

នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​ពីរ​ប៉ុណ្ណោះ​ដែល​ងាយ​យល់​ក្នុងការ​ធ្វើឱ្យ​អ្នកចេះ​ស្រ​ទ្បា​ញ់​ខ្លួនឯង​។ ដូច្នេះ តើ​ការ​មើលថែ ឬ​យកចិត្តទុកដាក់​លើ​ខ្លួនឯង​មាន​សារៈសំខាន់​យ៉ាងណា​?»​។​

មនុស្ស​មួយចំនួន​ប្រហែលជា​គិតថា “​អត្ត​” គឺជា​អំពី “​អាត្មានិយម​” ។ ប៉ុន្តែ ខ្ញុំ​យល់ថា​ការមើល​ថែ​លើ​ខ្លួនឯង​មិន​ត្រូវបាន​ចាត់ទុកថា​ជា​អំពី “​អាត្មានិយម​” នោះទេ​។ ការ​មើលថែ ឬ​យកចិត្តទុកដាក់​លើ​ខ្លួនឯង​ត្រូវធ្វើ​ដោយ​ឆន្ទៈ​ខ្លួន​អ្នក មិនមែន​ក្នុង​ចេតនា​ធ្វើ​ទុក្ខទោស ឬ​កេងចំណេញ​ពី​អ្នកដទៃ​នោះទេ។​

វា​ជា​រឿង​ប្រសើរ​ក្នុងការ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការមើល​ថែ​លើ​ខ្លួនឯង​។ “​ប្រសិនបើ​ខ្ញុំ​សប្បាយចិត្ត ខ្ញុំ​ក៏​អាចធ្វើឱ្យ​មនុស្ស​ជុំវិញ​ខ្ញុំ​សប្បាយចិត្ត​ផងដែរ​។ ប្រសិនបើ​ខ្ញុំ​មាន​សុខ​ភាពល្អ ខ្ញុំ​អាច​មើលថែ​មនុស្ស​ដែល​ខ្ញុំ​ស្រ​ទ្បា​ញ់​បាន​។ ប្រសិនបើ​ខ្ញុំ​ចេះ​ស្រឡាញ់​ខ្លួនឯង ខ្ញុំ​ក៏​អាច​ផ្តល់​ក្តី​ស្រឡាញ់​ដល់​អ្នកដទៃ​បានដែរ​»​។

ឃ្លា​ទាំងនេះ​គឺ​សាមញ្ញ ប៉ុន្តែ​ពិតជា​មានន័យ​ក្នុងការ​ដាស់​អារម្មណ៍​អ្នក​។ សូម​ចងចាំ​ថា​មុននឹង​អ្នក​ជួយសង្គ្រោះ​អ្នកដទៃ សូម​សង្គ្រោះ​ខ្លួន​អ្នក​ជាមុនសិន ដោយ​ក្នុងនោះ​មាន សុភមង្គល​តិចតួច​របស់​អ្នក សុខភាព​ប្រចាំថ្ងៃ​របស់​អ្នក ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​គោលដៅ​រយៈពេល​វែង​រប​ស់​អ្នក​។ មុននឹង​ចេះ​ស្រ​ទ្បា​ញ់​អ្នកដទៃ សូម​ស្រ​ទ្បា​ញ់​ខ្លួនឯង​ជាមុនសិន​»។

បន្ថែម​លើ​នេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានដាក់Captionទៅតាមរូបនីមួយៗផងដែរ ហើយរូប និងCaptionដែលចាប់អារម្មណ៍ គឺ​អ្នកឧកញ៉ា​បិទ​ឡេវអាវ​ឲ្យកូនប្រុស ពោលពាក្យថា «កូនប្រុស កូនត្រូវដឹងថា វាជារឿងប្រសើរក្នុងការយល់ដឹងអំពីសារៈសំខាន់នៃការមើលថែលើខ្លួនឯង។ “ប្រសិនបើខ្ញុំសប្បាយចិត្ត ខ្ញុំក៏អាចធ្វើឱ្យមនុស្សជុំវិញខ្ញុំសប្បាយចិត្តផងដែរ។ ប្រសិន​បើខ្ញុំមានសុខភាពល្អ ខ្ញុំអាចមើលថែមនុស្សដែលខ្ញុំស្រទ្បាញ់បាន។ ប្រសិនបើខ្ញុំចេះស្រឡាញ់ខ្លួនឯង ខ្ញុំក៏អាចផ្តល់ក្តីស្រឡាញ់ដល់អ្នកដទៃបានដែរ»។ ឃ្លាទាំងនេះគឺសាមញ្ញ ប៉ុន្តែពិតជាមានន័យក្នុងការដាស់អារម្មណ៍អ្នក»៕​

Related posts