ចេះ​តែ​ឆ្ងល់ គង់ ចាន់​ស្រីមុំ ធ្វើ​អី​ក៏​មាន​ម្ល៉េះ លុយ​ធ្លាក់​ពី​លើ​មេឃ​មែន ដល់​តាមដាន​ទើប​ដឹង​ការពិត​ថា…

គង់ ចាន់​ស្រីមុំ ជា​តារា​ស្រី​ម្នាក់ ដែល​គេ​ស្គាល់​ថា ចូលចិត្ត​ធ្វើ​អ្វី​បំពេញ​សេចក្ដីសុខ​ខ្លួនឯង មិន​ខ្វល់​ពី​ស​ម្ដី​អ្នកដទៃ​និយាយ​បែប​ណា​នោះឡើយ ដូច​ជា​ការ​ស្លៀកពាក់​បែប​ស៊ិ​ច​ស៊ី​, ការតុបតែង​ខ្លួន​ប្លែកៗ ជាដើម​នោះ ហើយ​ចំណុច​នេះ នាង​ក៏​ធ្លាប់​លើកឡើង​ផងដែរ​។​
​​
ក្រៅពីនេះ គង់ ចាន់​ស្រីមុំ មិន​ត្រឹមតែ​ជា​លំដាប់​សិល្បការិនី​មានឈ្មោះ​បោះ​សំឡេង​លើ​វិថី​សិល្បៈ​តែ​ម្យ៉ាង​នោះទេ តែ​នាង ក៏ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​លំដាប់​តារា​ស្រី​អភិជន មានការ​ចាយវាយ​ទិញ​សម្ភារៈ​ទំនើបៗ និង ដើរលេង​កម្សាន្ត​បែប​អភិជន​យ៉ាង​ហ៊ឺហា​។​

ជាក់ស្ដែងកាលពីឆ្នាំមុន គណនី​ទីក​តុ​ក​មួយ​ឈ្មោះ «Rainnie Dara  »​បាន​ទៅដល់​បន្ទប់ទឹក​របស់​អ្នកនាង គង់ ចាន់​ស្រីមុំ​លើកដំបូង ស្រាប់តែ​លាន់មាត់​សរសើរ​ថា ពិត​ជាធំ​ខ្លាំង​ណាស់ ហើយ​នៅ​ទីនោះ​ពោរពេញ​ដោយ​កាបូប និង ខោអាវ ប្រ៊េ​នៗ​។ ក្នុង​នោះ គណនី​ទីក​តុ​ក​ខាងលើ ក៏បាន​បង្ហាញ​​​កាបូប​មួយ​ មានតម្លៃ​រហូតដល់​ទៅ​២​ម៉ឺន​ដុល្លារ​ឯណោះ។

បន្ថែមលើនេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣គង់ ចាន់ស្រីមុំ បានបង្ហាញ​រថយន្ត ​​ស៊េរីទំនើបពណ៌លឿងយ៉ាងថ្មីសន្លាងមួយគ្រឿងបន្ថែមទៀត ចត​តម្រៀប​គ្នាជាមួយរថយន្តរបស់អ្នកនាង និង ស្វាមីពណ៌លឿងទំនើបៗផ្សេងទៀត។ បង្ហោះភ្ជាប់ជាមួយរថយន្តទាំងនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានប្រាប់យ៉ាងខ្លីថា​ «​ធ្វើម៉េចបើគេស្រឡាញ់លឿងតាមប្តី»។

ទោះយ៉ាងណាអ្វីៗ ដែល គង់ ចាន់ស្រីមុំ មានដូចសព្វថ្ងៃនេះ មិនមែនបានមកដោយងាយៗ ឬសុខៗលុយធ្លាក់ពីលើមេឃនោះទេ ពោលគឺសុទ្ធតែកើតចេញពីកម្លាំងញើសឈាមរបស់នាង ដែលខិតខំប្រឹងប្រែងបំពេញការងារ រកស៊ីប្រចាំថ្ងៃទាំងឈឺ ទាំងជានោះ។

បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ គង់ ចាន់ស្រីមុំ បាន​រៀបរាប់​ដូច្នេះថា «កូន​អោយ ខាង​ឈឺ និង​ធ្វើ​ការ​មិន​ខ្វល់​ពី​ខ្លួនឯង​ ជីវិត​ខ្ញុំ​សាំ​ម្យ៉ាង​ដែរ ២​ថ្ងៃមុន​ឈឺ​ចង់​ស្លា,,ប់ ក្រោយមក​សាក​ថ្ម​ដាក់​សេរ៉ូម រស់​មក​ធ្វើការ​បំពេញ​តួនាទី​វិញ​បាន​2​ថ្ងៃ ដួល​ទៅវិញ​ទៀត​បាត់​ហើយ ជីវិត​គេ​អោយ​រស់​ស្រួល​មិន​ចង់​ទេ កម្ម​អើយ​ស្រី​កម្ម ​ឈឺ​សូម្បីតែ​សម្រាក​ក៏​មិន​ហ៊ាន អោយ​តែ​មាន​កម្លាំង​បន្តិច​គឺ​រត់​ទៅ​ធ្វើ​ការ​រក​ស៊ី​ទៀត​ហើយ ចង់​ប្រាប់​ថា​ មិន​ចេះ​នៅ​ស្ងៀម​ដេក​ស៊ី​ទេ ចឹ​ង​គ្រប់យ៉ាង​ ដែល​ខ្ញុំ​មាន​សព្វថ្ងៃ​គឺ​កើត​ចេញ​មកពី​កម្លាំង​ញើស​ឈាម​ផ្ទាល់ ខំ​ណាស់ ប្រឹង​ណាស់ ទើប​មាន​ថ្ងៃនេះ មិនមែន​ដេក​សុខៗ​លុយ​ធ្លាក់​ពី​លើមេឃ​មក​អោយ​ទេ»៕

Related posts