សល់​ត្រឹម​សម្បក​ខ្លួន ខ្ញុង​អស់​ភាពរឹងមាំ​ បានត្រឹម​ពោល​ពាក្យ​ទាំង​ទឹក​ភ្នែក​ថា បើ​ថ្ងៃ​ណា​មួយ​លែង​ឃើញ​ខ្ញុំ…

មុន​នឹង​ទម្លាយ​រឿង​ជំពាក់​លុយ​គេ​ជាច្រើន​កាលពី​ឆ្នាំ​កន្លង​ទៅ​នោះ ក្រឡេក​ទៅ​មើល​ជីវិត​អតីតកាល​របស់​អ្នក​នាងខ្ញុង ឃើញ​ថា មាន​ភាព​ស៊ីវិល័យ​មិន​ធម្មតា ជាមួយ​នឹង លុយ ឡាន ផ្ទះ។ ទោះ​យ៉ាង​ណាមួយ​ប៉ប្រិច​ភ្នែក​ជីវិត​របស់​នាង​ក៏ធ្លាក់​ដល់​ចំណុច​សូន្យ។

ពេល​ទម្លាយ​រឿង​នេះ​នោះ តារា​កំប្លែង​ដ៏​ល្បី​ឈ្មោះ អ្នក​នាង ខ្ញុង បាន​ទទួល​ស្គាល់​កំហុស​គ្រប់​យ៉ាង​របស់​ខ្លួន ​ដែល​ដើរ​ផ្លូវ​ខុស​ផុង​ខ្លួន​ក្នុង​ភាព​ស៊ីវិល័យ ខ្ចី​លុយ​គេ​មក​សម្ញែង​ឲ្យ​គេ​ឃើញ​ថា​ ខ្លួន​មាន​នោះ។ តាំងពី​ពេល​នោះ​មក អ្នកនាង ខិត​ខំ​ធ្វើការ រក​ស៊ី​គ្មាន​ពេល​សម្រាក​ តែ​នៅតែ​មិន​អាច​រក្សា​ទ្រព្យសម្បត្តិ​ចុង​ក្រោយ​របស់​ខ្លួន​បាន​ដដែល។

ជាក់ស្ដែង នៅថ្ងៃទី២២ ខែ​កុម្ភៈ ឆ្នាំ២០២៣នេះ អ្នក​នាង​ខ្ញុង បាន​បង្ហោះ​រូបថតផ្ទះ១សន្លឹក ហើយ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា «កន្លែង​ធ្លាប់​លក់ កន្លែង​ធ្លាប់​ជ្រក យើង​ធ្លាប់​តស៊ូ​ពុះពារ​ដើម្បី​ឯង អស់​រយៈពេល​បី​ឆ្នាំ​ហើយ មាន​ទាំង​សុខ និង​ទុក្ខ តែ​ពេល​នេះ​ខ្ញុំ​អស់​លទ្ធភាព​យក​ឯង​មក​ជា​កម្មសិទ្ធិ​ទៀត​ហើយ ​ពេល​នេះ​អស់​ហើយ​សូម្បី​តែ​ផ្ទះ​បង់​រំលោះ​មួយ​ក៏​រក្សា​មិន​បាន សល់​ត្រឹម​តែ​ជីវិត​ប៉ុណ្ណោះ ដើម្បី​ដោះស្រាយ​បញ្ហា​បំ_ណុ__ល​លា​ទាំង​អាល័យ​»។

មុននឹងបង្ហោះសារខាងលើនេះ នៅថ្ងៃដដែល អ្នកនាងខ្ញុង បានបង្ហោះរូបថត១សន្លឹករបស់ខ្លួន ហើយពោលពាក្យលើកទឹកចិត្តខ្លួនឯងទាំងទឹកភ្នែកថា «មិនអីទេកុំយំណា​ ឱ្យតែសល់ជីវិតដើម្បីរកលុយដោះស្រាយគេបន្ត របស់របអស់យកអាចរកបាននៅថ្ងៃក្រោយទៀត ស៊ូៗដើម្បីកូន​»។

ក្រោយ​មក​នៅ​ល្ងាច​ថ្ងៃ​ដដែល ខ្ញុង បាន​បង្ហោះ​រូបថត​យំ​ឱប​កូន​ប្រុស ហើយ​រៀបរាប់​ថា «ទោះ​ពេលនេះ​ម៉ែ​គ្មាន​អី​តែ​ម៉ែ​ក៏​សល់​ជីវិត​ដើម្បី​រស់​ចិញ្ចឹម​កូន​ណា​​ ​តស៊ូ​ជាមួយ​ម៉ែ​ណា​កូន មាន​ត្រឹម​ម៉ែ​ម្នាក់​ក៏​អាច​ចិញ្ចឹម​កូន​បាន​ស,,,ម្ពាធ​ផ្លូវចិត្ត បាត់បង់​គ្រប់​យ៉ាង​សូម្បីតែ​គ្រួសារ តើ​ឱ្យ​ខ្ញុំ​រឹងមាំ​បាន​ប៉ុណ្ណោះ​ទៀត រាល់ថ្ងៃ​ខ្ញុំ​ស៊ូ​ណាស់ ទ្រាំ​ទាំង​ក្តី​អា,,,ម៉ាស់ ពេល​ខ្លះ​ក៏​ត្រូវ​គេ​ចំ,,,អក គេ​ជាន់​គេ​ដៀ,,,ល តែ​ខ្ញុំ​ក៏​នៅតែ​ស៊ូ..តែ​ថ្ងៃ​នេះ​ភាព​រឹងមាំ​របស់​ខ្ញុំ​មិន​មាន​ទៀត​ទេ។»។

បន្ថែមលើនេះ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកនាងខ្ញុង បានបង្ហោះសារទាំងទឹកភ្នែក បង្ហាញសញ្ញាចង់គិតខ្លីនៅថ្ងៃខាងមុខថា «ខ្ញុំអាចនៅរឹងមាំរៀបរាប់បញ្ហាក្នុងចិត្តការលំបាករបស់ខ្ញុំឲ្យបងប្អូនដឹង ឲ្យបងប្អូនឃើញបងប្អូន គ្រាន់តែមើលហើយចោលចុះ​ សម្រាប់អ្នកដែលស្រឡាញ់ចូលចិត្តអាណិត តែអ្នកដែលមិនពេញចិត្ត កុំព្យាយាមសើចយំជាន់ពន្លិចខ្ញុំអីព្រោះអ្នកមិនអាចមើលឃើញពីថ្ងៃស្អែកយ៉ាងណានោះឡើយ។គ្មាននរណាម្នាក់ចង់លំបាកទេ បើថ្ងៃណាមួយលែងឃើញខ្ញុំឡាយលែងឃើញខ្ញុំផុសរឿងពិបាកទាំងឡាយឱ្យបងប្អូនដឹងបានន័យថាខ្ញុំលែងរឹងមាំហើយ»៕


Related posts