មុននឹងទម្លាយរឿងជំពាក់លុយគេជាច្រើនកាលពីឆ្នាំកន្លងទៅនោះ ក្រឡេកទៅមើលជីវិតអតីតកាលរបស់អ្នកនាងខ្ញុង ឃើញថា មានភាពស៊ីវិល័យមិនធម្មតា ជាមួយនឹង លុយ ឡាន ផ្ទះ។ ទោះយ៉ាងណាមួយប៉ប្រិចភ្នែកជីវិតរបស់នាងក៏ធ្លាក់ដល់ចំណុចសូន្យ។
ពេលទម្លាយរឿងនេះនោះ តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាង ខ្ញុង បានទទួលស្គាល់កំហុសគ្រប់យ៉ាងរបស់ខ្លួន ដែលដើរផ្លូវខុសផុងខ្លួនក្នុងភាពស៊ីវិល័យ ខ្ចីលុយគេមកសម្ញែងឲ្យគេឃើញថា ខ្លួនមាននោះ។ តាំងពីពេលនោះមក អ្នកនាង ខិតខំធ្វើការ រកស៊ីគ្មានពេលសម្រាក តែនៅតែមិនអាចរក្សាទ្រព្យសម្បត្តិចុងក្រោយរបស់ខ្លួនបានដដែល។
ជាក់ស្ដែង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកនាងខ្ញុង បានបង្ហោះរូបថតផ្ទះ១សន្លឹក ហើយរៀបរាប់ទាំងទឹកភ្នែកថា «កន្លែងធ្លាប់លក់ កន្លែងធ្លាប់ជ្រក យើងធ្លាប់តស៊ូពុះពារដើម្បីឯង អស់រយៈពេលបីឆ្នាំហើយ មានទាំងសុខ និងទុក្ខ តែពេលនេះខ្ញុំអស់លទ្ធភាពយកឯងមកជាកម្មសិទ្ធិទៀតហើយ ពេលនេះអស់ហើយសូម្បីតែផ្ទះបង់រំលោះមួយក៏រក្សាមិនបាន សល់ត្រឹមតែជីវិតប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាបំ_ណុ__លលាទាំងអាល័យ»។
មុននឹងបង្ហោះសារខាងលើនេះ នៅថ្ងៃដដែល អ្នកនាងខ្ញុង បានបង្ហោះរូបថត១សន្លឹករបស់ខ្លួន ហើយពោលពាក្យលើកទឹកចិត្តខ្លួនឯងទាំងទឹកភ្នែកថា «មិនអីទេកុំយំណា ឱ្យតែសល់ជីវិតដើម្បីរកលុយដោះស្រាយគេបន្ត របស់របអស់យកអាចរកបាននៅថ្ងៃក្រោយទៀត ស៊ូៗដើម្បីកូន»។
ក្រោយមកនៅល្ងាចថ្ងៃដដែល ខ្ញុង បានបង្ហោះរូបថតយំឱបកូនប្រុស ហើយរៀបរាប់ថា «ទោះពេលនេះម៉ែគ្មានអីតែម៉ែក៏សល់ជីវិតដើម្បីរស់ចិញ្ចឹមកូនណា តស៊ូជាមួយម៉ែណាកូន មានត្រឹមម៉ែម្នាក់ក៏អាចចិញ្ចឹមកូនបានស,,,ម្ពាធផ្លូវចិត្ត បាត់បង់គ្រប់យ៉ាងសូម្បីតែគ្រួសារ តើឱ្យខ្ញុំរឹងមាំបានប៉ុណ្ណោះទៀត រាល់ថ្ងៃខ្ញុំស៊ូណាស់ ទ្រាំទាំងក្តីអា,,,ម៉ាស់ ពេលខ្លះក៏ត្រូវគេចំ,,,អក គេជាន់គេដៀ,,,ល តែខ្ញុំក៏នៅតែស៊ូ..តែថ្ងៃនេះភាពរឹងមាំរបស់ខ្ញុំមិនមានទៀតទេ។»។
បន្ថែមលើនេះ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកនាងខ្ញុង បានបង្ហោះសារទាំងទឹកភ្នែក បង្ហាញសញ្ញាចង់គិតខ្លីនៅថ្ងៃខាងមុខថា «ខ្ញុំអាចនៅរឹងមាំរៀបរាប់បញ្ហាក្នុងចិត្តការលំបាករបស់ខ្ញុំឲ្យបងប្អូនដឹង ឲ្យបងប្អូនឃើញបងប្អូន គ្រាន់តែមើលហើយចោលចុះ សម្រាប់អ្នកដែលស្រឡាញ់ចូលចិត្តអាណិត តែអ្នកដែលមិនពេញចិត្ត កុំព្យាយាមសើចយំជាន់ពន្លិចខ្ញុំអីព្រោះអ្នកមិនអាចមើលឃើញពីថ្ងៃស្អែកយ៉ាងណានោះឡើយ។គ្មាននរណាម្នាក់ចង់លំបាកទេ បើថ្ងៃណាមួយលែងឃើញខ្ញុំឡាយលែងឃើញខ្ញុំផុសរឿងពិបាកទាំងឡាយឱ្យបងប្អូនដឹងបានន័យថាខ្ញុំលែងរឹងមាំហើយ»៕