អ្នកនាង Love Riya និងលោកប៉ូលិសរូបសង្ហា ឈ្មោះ ហេង គីមហៀង បានដឹកនាំគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដោយគិតមកដល់ពេលនេះ មានរយៈពេលប្រមាណ១ឆ្នាំ ២ខែហើយ។
ក្រោយរៀបការពួកគេ ក៏មានដំណក់ឈាមរួមគ្នា ជាកូនប្រុស។ បន្ទាប់ពីពពោះរយៈពេលប្រមាណ៩ខែ, អ្នកនាងLove Riya បានវះ,កាត់សម្រាលកូនប្រុសនោះ ដោយជោគជ័យ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយដាក់ឈ្មោះថា ហៀង អារីយ៉ាផាយុ ហៅតនៗ។
និយាយពីលោក ហេង គីមហៀង វិញ តែងតែដើរតួនាទីជាបុរសល្អតាំងពីមុនពេលរៀបការ រហូតដល់ក្រោយពេលរៀបការ បើទោះធ្លាប់សាងកំហុសតិចតួចធ្វើឲ្យភរិយារង្កៀសចិត្តក៏ដោយចុះ។ លោក ហេង គីមហៀង ជាមនុស្សដឹងខុសចេះកែ, ទទួលស្គាល់កំហុសរបស់ខ្លួន, ចេះលួងលោមភរិយា ជាមួយនឹងការសន្យាធ្វើជាប្ដីល្អ, ឪពុកល្អ ជាខែលដ៏ល្អ ការពារប្រពន្ធកូន ខណៈអ្នកនាងLove Riya មាត់រឹងចិត្តទន់, សម្ដីពេលខ្លះអាក្រក់ តែចិត្តល្អ។
ជាក់ស្ដែងថ្មីៗនេះ ទើបតែបង្ហោះសារហាក់មានរឿងជាមួយគ្នាបន្តិច ស្រាប់តែពេលនេះ ពួកគេផ្អែមល្ហែមលើសដើម។ មុននឹងមានរឿងជាមួយគ្នាតិចតួចនោះ, អ្វីដែលកាន់តែគួរឲ្យសរសើរ លោក ហេង គីមហៀង ថែមទាំងសាក់រូបភរិយាលើដើមទ្រូងថែមទៀតផង។
និយាយដល់តនៗកូនរបស់ពួកគេវិញ រហូតមកដល់ពេលនេះ មានអាយុ២ប្រមាណខែ១១ថ្ងៃហើយ ជាមួយនឹងមុខមាត់កាន់តែក្នាញ់ថែមទៀត។ បង្ហោះភ្ជាប់ជាមួយរូបថតកូនប្រុសជាច្រើនសន្លឹក Love Riyaប្រាប់យ៉ាងខ្លីថា «អូនកំលោះបាត់»។ ដោយឃើញបែបនេះ អ្នកគាំទ្រ លាន់មាត់សរសើរថា «អូនខ្យូតគ្មានកន្លែងទាស់ទេពៅមាស, លួចស្រលាញ់អូនតនខ្លាំងៗ, មុខអូនផាយុគួរឲ្យចង់ថើបណាស់បង»៕