ចោម ច័ន្ទ​ចូល​ចិត្ត​និយាយ​រឿង​នេះ​ ស្មាន​តែ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ តាម​ពិត​ប្ដី​អារ៉ាប់​ តាម​ស្រឡាញ់​នាង​រហូត​​ដល់…

និយាយ​ដល់​ឈ្មោះ​ អ្នកនាង ចោម ច័ន្ទ ​ប្រិយមិត្ត​ភាគច្រើន ​ច្បាស់ជា​នឹក​ឃើញ​ភ្លាម​ថា កន្លងមក នាង​បាន​យក​តុក្កតា ធ្វើជា​ប្ដី តែ​ក្រោយមក​ស្រាប់តែ​ឃើញ​នាង បាន​បង្ហាញ​មុខ​ស្វាមី​របស់​ខ្លួន​ជា​ជនជាតិ​អារ៉ាប់ ដ៏​សង្ហា​មួយ​រូប ធ្វើ​ឲ្យ​អ្នកគាំទ្រ​ឃើញ​ហើយ​សរសើរ​មិន​ដាច់​ពី​មាត់នោះទេ។
​​
កាលពី​ប៉ុន្មាន​ខែ​មុន ក្នុងឆ្នាំចាស់, អ្នកនាង ចោម ច័ន្ទ ទើបតែ​នាំ​ស្វាមី​របស់​ខ្លួន​ទៅ​ជួប​ឪពុកម្ដាយ ហើយ​បង្ហោះ​រូបថត និង​សារ​បញ្ជាក់​ដូច្នេះ​ថា «​មកលេង​ពុក​ម៉ែ​រួចរាល់ ក៏​បន្ត​ការងារ​ធម្មតា​ពុក​ម៉ែ​គ្រួសារ​ទាំងមូល​ទទួលស្គាល់​កូនប្រសា​ សរសើរ​ខាង​ប្រុស​ម៉​ង​ហេតុតែ​ស្រលាញ់​ចូល​ស្ទឹង​តាម​បទ​»។​

លើសពីនេះ ពួកគេ ឧស្សាហ៍​នាំគ្នាដើរកម្សាន្ត, ចែក​អំណោយ, ចូលរួមកម្មវិធីតូចធំជាដើម។ ក្រៅពីនេះ, គូស្នេហ៍ ដែល​មិន​ទាន់​លេច​ឮ​ដំណឹង​ចូល​រោងការ​មួយគូនេះ តែងតែថតរូបបង្ហាញភាពផ្អែមល្ហែម​ មើលទៅពិតជាគួរឲ្យច្រណែនខ្លាំងណាស់។

ទោះយ៉ាងណា ពួកគេទំនងជាជិតដល់ថ្ងៃចូលរោងការជាមួយគ្នាហើយមើលទៅ ដោយសារតែនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ចោមច័ន្ទ បានបង្ហោះរូបថតបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាមើលទៅឡើងត្រជាក់ភ្នែក ហើយបង្ហើបយ៉ាងខ្លីថា «យល់ចិត្តគ្នាខ្លាំងទៅ មិនយូរមិនឆាប់ដល់ថ្ងៃពិសេស»។

បន្ថែមលើនេះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកនាង ចោមច័ន្ទ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ជាមួយ​គ្នាថែមទៀត ហើយ​ទម្លាយ​រឿង​ខាង​ប្រុស​តាម​ស្រឡាញ់ខ្លួន​ថា «តួ​ប្រុស​អារ៉ាប់​តាមសុំស្នេហ៍រយៈពេលជិត៣ឆ្នាំ សុំ​សរសើរ​អោយ​អស់​ពី​ចិត្ត​ថា គាត់​ពិត​ជា​តស៊ូ​ខ្លាំង​ណាស់ទម្រាំ​បាន​ជួប​ម្ចាស់​ចិត្ត​ក្នុង​ក្តី​ស្រមៃ​នោះ​គឺ. ទ្បាំយ៉ង»៕

Related posts