ប៊ិះ​មិន​បាន​ថត! ក្រោយ​ចូលរួម​ពិធី​ក្រុង​ពាលី​ផលិត​រឿង«អប្សារាមហាអង្គរ», កញ្ញា ពេជ្រ​វ​ត្តី សា​រ៉ា​វុ​ឌ្ឍី ពោល​ពាក្យ​ថា…

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនហង្សមាសគ្រុប បានធ្វើពិធីក្រុងពាលីផលិតរឿងភាគប្រវត្តិសាស្រ្ត ​មានចំណងជើងថា «អប្សារាមហាអង្គរ» ដែលមានរហូតទៅដល់៥០ភាគឯណោះ។

រឿង​មួយ​នេះ​ ពិត​ជា​អស្ចារ្យ ព្រោះ​ បាន​រៀបរាប់​សម័យ​កាល អង្គរ និង​តួអង្គ​អប្សរា ជា​ពិសេស​មាន​តួអង្គល្បីៗ​ជាច្រើនក្នុងប្រទេសកម្ពុជា មានសុទ្ធ​តែ​តារាជើងចាស់ វ័យក្មេង ស្រស់សង្ហារ និងបវរកញ្ញាដ៏ស្រស់ស្អាត ពោរពេញដោយសមត្ថភាព។

ក្នុងចំណោមតួអង្គល្បីជាច្រើននោះ ក៏មាន​ កញ្ញា ពេជ្រ​វ​ត្តី សា​រ៉ា​វុ​ឌ្ឍី​ សម្តែង នាង​ឆ​ផ្កា ផង​ដែរ។ ក្រោយ​ចូលរួម ក្នុង​ពិធី​ក្រុង​ពាលី​ផលិត​រឿង​ភាគ​ប្រវត្តិសាស្រ្តខាងលើនេះរួចមក ​បវរកញ្ញា​ឯកទទួលបានលំដាប់រងទី៥ក្នុងកម្មវិធី Miss Grand Internation 2022រូបនេះ បានពោលពាក្យថា «ខ្សែភាពយន្តខ្នាតធំ រឿង«អប្សារាមហាអង្គរ» ជាភាពយន្តសម័យអង្គរក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ ចុងសតរត្សទី១២ បានធ្វើពិធីក្រុងពាលីបញ្ចប់ដោយរលូន​
តិចមើលឆផ្កាមិនស្គាល់ទៅ»។

​កញ្ញា ពេជ្រ​វ​ត្តី សា​រ៉ា​វុ​ឌ្ឍី​ បន្ត​រៀបរាប់​ពី​តួអង្គខ្លួនថា «•អត្ថន័យខ្លះៗរបស់តួអង្គឆផ្កា:​នាងឆផ្កា​គឺជាតួអង្គមួយនៅក្នុងផ្ទៃរឿងដែលមានភាពរឹងមាំមិនទន់ជ្រាយចំពោះរឿងស្នេហាទេ​ នាងក្លាហានហ៊ានទូលថ្វាយនៅចំពោះមុខ​ព្រះ​ភក្ត្រ​ព្រះរាជា ព្រះបាទ​ ជ័យ​ វរធន​ និងព្រះរាជអគ្គមហេសី​ ឥន្ទ្រទេវី​ ទៀតផង។

ទស្សន:របស់​ ឆផ្កា- គ្រប់​ដង្ហើម​ចេញ​ចូល​នៃ​ជីវិត​ ព្រះឱរស​ ទេវបុត្រមិនត្រូវទ្រង់ព្រះចិន្តាថា​ អ្នក​ដទៃ​ល្ងង់និងទន់ខ្សោយជាងអង្គឯងនោះទេ​ ត្រូវ​តែ​គប្បី​សន្ដោស​អភ័យ​ទោស​ចំពោះ​កំហុស​អ្នក​ដទៃ​ ពី​ព្រោះ​ការ​ធ្វើ​បែប​នេះ​នាំឲ្យ​អ្នកមានកំហុសមានមុខមាត់ប្រសើរជាងការ​ដាក់ទោស​ទណ្ឌ​»។

គួរបញ្ជាក់ថា ក្នុងការលេចវត្តមាននៅក្នុងពិធីក្រុងពាលីផលិតរឿងខាងលើនេះ​ កញ្ញា ពេជ្រ​វ​ត្តី សា​រ៉ា​វុ​ឌ្ឍី​ ​ បានទម្លាយអារម្មណ៍ថា នាងស្ទើរតែមិនបានថតរឿងបែបប្រវត្តិសាស្រ្តខ្មែរមួយនេះ ក្រោយអ្នកដឹងនាំរឿងបានទាក់ទងទៅនាង ៥-៦ ដង តែនាងរវល់គ្រប់ពេល រហូតមានថ្ងៃមួយនាងបានមកថតរឿងមួយទៀតជាមួយហង្សមាស ដែលធ្វើឱ្យនាងទទួលបានឱកាសម្តងទៀតពីអ្នដឹកនាំរឿងដើម្បីឱ្យចូលសម្តែងក្នុងរឿង ​«អប្សរាមហាអង្គរ»​ នេះ។ ជាមួយគ្នានេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានសម្តែងការ​ប្ដេជ្ញាចិត្តថា ​ នឹងពាំនាំវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យគេបានស្គាល់៕


Related posts