ស្អាត​គ្រប់​ប៉ុស្ដិ៍! ចោមច័ន្ទ ដាក់​ប៉ុន្មាន​ប៉ុស្តិ៍​ជាមួយ​ប្ដី​អារ៉ាប់​ឡើង​ត្រជាក់​ភ្នែក ហើយ​បង្ហើប​ថា មិន​យូរមិនឆាប់…

និយាយ​ដល់​ឈ្មោះ​ អ្នកនាង ចោម ច័ន្ទ ​ប្រិយមិត្ត​ភាគច្រើន ​ច្បាស់ជា​នឹក​ឃើញ​ភ្លាម​ថា កន្លងមក នាង​បាន​យក​តុក្កតា ធ្វើជា​ប្ដី តែ​ក្រោយមក​ស្រាប់តែ​ឃើញ​នាង បាន​បង្ហាញ​មុខ​ស្វាមី​របស់​ខ្លួន​ជា​ជនជាតិ​អារ៉ាប់ ដ៏​សង្ហា​មួយ​រូប ធ្វើ​ឲ្យ​អ្នកគាំទ្រ​ឃើញ​ហើយ​សរសើរ​មិន​ដាច់​ពី​មាត់នោះទេ។

កាលពី​ប៉ុន្មាន​ខែ​មុន ក្នុងឆ្នាំចាស់, អ្នកនាង ចោម ច័ន្ទ ទើបតែ​នាំ​ស្វាមី​របស់​ខ្លួន​ទៅ​ជួប​ឪពុកម្ដាយ ហើយ​បង្ហោះ​រូបថត និង​សារ​បញ្ជាក់​ដូច្នេះ​ថា «​មកលេង​ពុក​ម៉ែ​រួចរាល់ ក៏​បន្ត​ការងារ​ធម្មតា​ពុក​ម៉ែ​គ្រួសារ​ទាំងមូល​ទទួលស្គាល់​កូនប្រសា​ សរសើរ​ខាង​ប្រុស​ម៉​ង​ហេតុតែ​ស្រលាញ់​ចូល​ស្ទឹង​តាម​បទ​»។​

លើសពីនេះ ពួកគេ ឧស្សាហ៍​នាំគ្នាដើរកម្សាន្ត, ចែក​អំណោយ, ចូលរួមកម្មវិធីតូចធំជាដើម។ ក្រៅពីនេះ, គូស្នេហ៍ ដែល​មិន​ទាន់​លេច​ឮ​ដំណឹង​ចូល​រោងការ​មួយគូនេះ តែងតែថតរូបបង្ហាញភាពផ្អែមល្ហែម​ មើលទៅពិតជាគួរឲ្យច្រណែនខ្លាំងណាស់។

ទោះយ៉ាងណា ពួកគេទំនងជាជិតដល់ថ្ងៃចូលរោងការជាមួយគ្នាហើយមើលទៅ ដោយសារតែនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ចោមច័ន្ទ បានបង្ហោះរូបថតបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាមើលទៅឡើងត្រជាក់ភ្នែក ហើយបង្ហើបយ៉ាងខ្លីថា «យល់ចិត្តគ្នាខ្លាំងទៅ មិនយូរមិនឆាប់ដល់ថ្ងៃពិសេស»។

តាមរយៈនេះ អ្នកគាំទ្រ លាន់មាត់ថា «ស្អាតណាស់អូនអើយ បងមើលឡើងត្រជាក់ភ្នែកហើយ, ស្រឡាញ់បងទាំងពីរខ្លាំងណាស់។, គួរឲ្យច្រណែនណាស់Idol, ស្អាតគ្រប់ប៉ុស្តិ៍, ស្អាតណាស់បងសមគ្នាណាស់, លេងចឹងៗអីវាន់ លើសជាតិស្ករហើយខ្ញុំ, ជូនពរដល់ថ្ងៃពិសេសឆាប់ឆាប់បង, សំណាងណាស់ចែបានប្រុសក្មេងធ្វើប្ដី»៕

Related posts