លោក អ្នក បានជ្រាបរួចមកហើយថា តារាចម្រៀង ណុប បាយ៉ារិទ្ធ បានឈរជើងនៅលើវិថីសិល្បៈអស់រយៈពេលយូរឆ្នាំមកហើយ ជាមួយនឹងការកសាងកេរ្តិ៍ឈ្មោះល្បីខ្ទរខ្ទារ ជាមួយនឹងបទចម្រៀងជាច្រើននៅក្នុងផលិតកម្មរស្មីហង្សមាស។
លោក ណុប បាយ៉ារិទ្ធ កើតថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៨១ នៅរាជធានីភ្នំពេញ។ លោក ជាកូនទី១កើតក្នុងត្រកូលអ្នកសិល្បៈ ដែលមានឪពុកឈ្មោះ ណុប សម្បត្តិ ជាសាស្ត្រាចារ្យផ្នែករបាំប្រពៃណី ល្ខោនបាសាក់ អ្នកនិពន្ធ ដឹកនាំរឿង និងជាមន្ត្រីក្រសួងវប្បធម៌ និងមានម្តាយឈ្មោះ សំកុល សុភាវី ជាអ្នកនិពន្ធ។
លោកមានប្អូនៗជាអ្នកសិល្បៈដូចជា លោក ណុប សម្បត្តិបុទ្ធីរ័ត្ន ហៅនីកូ ជាតារាចម្រៀងរួមទ្រនំ ប្អូនប្រុសម្នាក់ទៀត ឈ្មោះ ណុប ច័ន្ទសិទិ្ធការ្យ ជាអ្នកនិពន្ធទំនុកច្រៀង និងមានប្អូនស្រីម្នាក់ទៀត ឈ្មោះ ណុប ហ្សាណែកកុលិ្លការ ជាអ្នកសម្តែង។
ដោយឡែក នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបានបង្ហោះរូបថតកាលពី១២ឆ្នាំមុន ជាមួយតរាចម្រៀង សុខ ស៊ីឡាលីន អមដោយការបញ្ជាក់យ៉ាងខ្លីថា «ភ្លេចៗខ្លួន១២ឆ្នាំបាត់ជាមួយប្អូនស្រីSok Seylalin»។
ដោយឃើញបែបនេះ អ្នកគាំទ្រលាន់មាត់សរសើរលោកថា «12ឆ្នាំតែសម្រស់អត់ផ្លាស់ប្ដូរសោះបង កាន់តែសង្ហាជាងមុនទៀត, ពូកែទុករូបផងបង, 12ឆ្នាំមុនដល់ឥឡូវនៅតែស្អាតសង្ហាទាំងពីរដដែលហើយនៅស៊ីងហ៊្គលទាំង2អាដែល, បងនៅតែក្មេងសង្ហាដដែល , មុខ១២មុននិងឥលូវនៅដដែល, ទោះគិតត្រឡប់ថយក្រោយក៏បងនៅតែសង្ហា»។
ងាកមក សុខ ស៊ីឡាលីន ក្រោយឃើញបែបនេះ ក៏បានចូលទៅខំមិនសរសើរដែរថា «Time flies so fast តែអាហ៊ានៅក្មេងដដែល»។ បន្ថែមលើនេះ សុខ ស៊ីឡាលីន បានSaveរូបនេះ យកទៅបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ហើយពោលពាក្យថា «១២ឆ្នាំមុន និង ១២ឆ្នាំក្រោយ អរគុណបងBayyareth Nopពូកែទុករូបណាស់ ១២ឆ្នាំមុនឡើង Slim Cute ១២ឆ្នាំក្រោយ គិតច្រើនពេកចាស់តាមទាន់បាត់»៕