មិន​អាច​ចោល​គ្នា! ទីបំផុត ​ប៊េននី យុំាង ត្រូវ​គ្នា​ជាមួយ​ស្វាមី​វិញ​ហើយ ដោយ​ទម្លាយ​ពាក្យ​ក្នុង​ចិត្ត​ថា…(មានវីដេអូ)

ប្រិយមិត្ត​ បាន​ជ្រាប​រួច​មក​ហើយ​ថា អតីត​តារា​សម្ដែង​រូប​ស្រស់​សិច​ស៊ី ​ប៊េននី យុំាង ដែល​មាន​ឈ្មោះ​កំណើត​ថា លី សុគន្ធា​រី បាន​សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២ ហើយ​គិត​មកដល់ពេលនេះ មាន​រយៈពេល​​ប្រមាណ​៨ខែហើយ​។​

អ្វី​ជា​ការ​កត់សម្គាល់​នោះ ឃើញថា ថ្ងៃកំណើត​កូន​របស់ បេ​នី​យ៉ាំង 06.06.2022 គឺ​លេខ​៦​ទាំងអស់ ហើយ​បើ​ទោះ​គ្មាន​គូស្នេហ៍​នៅក្បែរ​ចាំ​ថ្នាក់ថ្នម​ក្នុងពេល​សរសៃ​ខ្ចី ក៏​នាង​នៅតែ​រឹងមាំ​ប្រើ​ត្រកូល​ខ្លួន​សម្រាប់​កូនប្រុស​ជាទី​ស្រឡាញ់​យ៉ាង​រំភើយ​។​

ក្នុងនាម​ជា​អ្នក​ម្ដាយ Singleនៅពេលនោះ , អតីត​តារា​ស្រី បច្ចុប្បន្ន​ជា​អ្នកលក់​តាម​អន​ឡាញ អ្នកនាង ​ប៊េននី យុំាងបាន​ប្រើ​ត្រកូល​ខ្លួន​សម្រាប់​កូន​ជាទី​ស្រឡាញ់ ដោយ​នាង​ដាក់ឈ្មោះថា លី អាន ដែល​ស្តាប់ទៅ​ឃើញថា ពីរោះ​និង​មាំមួន​ស័ក្ដិសម​ជា​កូន​ពូជ​តែម្តង។

ទោះយ៉ាងណាពេលនេះ ពួកគេ ស្រាប់តែត្រូវគ្នាវិញ ហើយមិនដឹងថា កូនរបស់នាងត្រូវដូរមកត្រកូលខាងប្ដីវិញ ឬយ៉ាងណានោះទេ។ បង្ហោះភ្ជាប់ជាមួយសារសំឡេងរបស់ស្វាមីបញ្ជាក់ចិត្តភក្ដី, ​ប៊េននី យុំាង បានបញ្ជាក់ច្បាស់ថា «​ទីបំផុត នៅតែមិនអាចចោលគ្នាបាន​8year still me»។

តាមរយៈនេះ អ្នកគាំទ្របានសម្ដែងការអបអរសាទរ, សរសើរទឹកចិត្តរបស់ ​ប៊េននី យុំាង និងត្រេកអរជំនួស ពេលឃើញទិដ្ឋភាពពួកគេជុំគ្រួសារវិញនោះ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមស្ដាប់សារសំឡេងខាងក្រោមនេះទាំងអស់គ្នា ៖


Related posts