មាន​ន័យ​ណាស់! ថ្ងៃ​ខួប​កំណើត​ជំទាវ ស្រី តូច​ចំណាន, អ្នក​ឧកញ៉ា គិតម៉េង ពោល​ពាក្យ​ថា ​សម្រាប់​បង អត្ថន័យ​នៃ​ស្នេហា គឺ…​

គេ​នៅ​ចាំ​បាន​ថា ក្រោយពី​រួមរស់​ជាមួយគ្នា​ជាង​១០​ឆ្នាំ រហូត​មាន​កូន​៤​នាក់ ប្រកបដោយ​សុខ​សុភមង្គល​នោះ, អ្នកឧកញ៉ា​គិត​ម៉េង បាន​សម្រេច​ចូល​រោងការ​ជាមួយ អ្នកនាង ស្រី​តូច ចំណាន កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥ ដោយ​គិត​មកដល់ពេលនេះ មាន​រយៈពេល​​​ជិត៨​ឆ្នាំ​ហើយ។

ជារឿយៗគេសង្កេតឃើញថា អ្នកឧកញ៉ា គិត ម៉េង តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះប្រពន្ធ កូន ខ្លាំងណាស់ ដោយរាល់ថ្ងៃពិសេសម្ដងៗអ្នកឧកញ៉ា មិនភ្លេចឡើយ នូវការបង្ហោះរូបថត អមសារបង្ហាញពីទឹកចិត្តរបស់ខ្លួនចំពោះគ្រួសារ បន្ថែមលើថ្ងៃធម្មតានោះ។

ជាក់ស្ដែង ​នៅ​ថ្ងៃ​ខួប​កំណើត​របស់​ភរិយា​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នោះ, អ្នក​ឧកញ៉ា បាន​បង្ហោះ​រូប​ថត អម​ដោយសារ​រៀបរាប់​យ៉ាង​មាន​ន័យ​ថា «មនុស្ស​ខ្លះ​អាន​សៀវភៅ និង​រឿង​ដើម្បី​ស្វែងរក​អត្ថន័យ​នៃ​ពាក្យ “​សេចក្ដី​ស្រឡាញ់​”​។ សម្រាប់​បង អត្ថន័យ​នៃ​ស្នេហា គឺ​ការ​សម្លឹង​មើល​កែវភ្នែក​ដ៏​ស្រទន់​របស់​អូន​។ រីករាយ​ថ្ងៃ​ខួបកំណើត​អូន ចំណាន ភរិយា​សម្លាញ់រ​បស់បង​!

បង​ពុំ​ចាំបាច់​ឱ្យ​ហ្វេ​ស​ប៊ុ​ក ឬ​កម្មវិធី Google ប្រតិទិន រំឭក​បង​ពីថ្ងៃ​កំណើត​របស់​អូន​ទេ​។ ថ្ងៃ​ដ៏​ពិសេស​នេះ ត្រូវ​បាន​សរសេរ និង​ស្ថិត​ក្នុង​ក្រអៅបេះដូង​បង ដូចជា​ក្តី​ស្នេហ៍​ដែល​បង​មាន​ចំពោះ​អូន​នោះដែរ​។ បង​ពិតជា​មិនគួរ​ឱ្យ​ជឿ​ជាមួយនឹង​ថ្ងៃ​ខួបកំណើត​កន្លងមក អូន​នៅតែ​ឆោមយុង រក្សាបាន​ភាព​ក្មេង ដូច​ថ្ងៃ​ដែល​យើង​ប្រតិព័ទ្ធ​គ្នា​គ្រា​ដំបូង​។ ស្របពេល​ដែល​អូន​ធ្វើ​ពិធី​ខួបកំណើត​នេះ បង​ចង់ឱ្យ​អូន​ចងចាំ​ជានិច្ច​ថា​បង​ពិតជា​ទទួលបាន​ពរជ័យ​ដ៏​ប្រពៃ​ដែលមាន​អូន​ជា​ភរិយា​។​

អូន​គឺជា​ភរិយា ជា​ម្តាយ​ដ៏​អស្ចារ្យ​របស់​កូន​ៗ​យើង ជា​អ្នកដឹកនាំ​ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ ជា​ស្ត្រី​ដែលមាន​សប្បុរសធម៌​ថ្លៃថ្លា និង​ជា​ម្ចាស់​បេះដូងរ​បស់បង​។ បង​ស្រ​ទ្បា​ញ់​អូន​ដូច​ថ្ងៃ​នៃ​ការចាប់ផ្តើម​ក្តី​ស្នេហ៍​ដំបូង​របស់​យើង​។ អូន​មិនដែល​បោះបង់​ទាល់តែសោះ​នូវ​ការខិតខំ​របស់​អូន ដើម្បី​កូនៗ​យើង និង​រូប​បង​។​

ក្នុងឱកាស​ខួបកំណើត​របស់​អូន យើងទាំងអស់គ្នា​សូម​ប្រសិទ្ធ​ពរជ័យ មហាប្រសើរ​ជូន​ចំពោះ​អូន​។ រីករាយ​ថ្ងៃ​ខួបកំណើត​ដល់​នារី​ពិសេស​ដែល​តែងតែ​ស្នេហ៍​បង​ជា​ស្វាមី និង​ស្រ​ទ្បា​ញ់​គ្រួសារ​យើង​ដោយ​គ្មាន​លក្ខខណ្ឌ​។ ប្រយោគ​ជូនពរ​តែ​ប៉ុន្មាន​ឃ្លា​រ​បស់បង​ចំពោះ​អូន គឺ​មិន​អស់ពី​ទំហំ​ចិត្តរ​បស់បង​ទេ​។​

ដូច​ឆ្នាំមុន​ដែរ បង​សូម​បួងសួង​ឱ្យ​អូន​មាន​ភាពសប្បាយ​រីករាយ និង​គ្មាន​កង្វល់​។ សូមឱ្យ​ថ្ងៃ​ខួបកំណើត​របស់​អូន ពោរពេញ​ទៅដោយ​ភាព​រីករាយ​ដ៏​ភ្ញាក់ផ្អើល​។ សូមឱ្យ​អ្វីៗ​ដែល​អូន​ពេញចិត្ត​ធ្វើ ផ្តល់​កម្លាំងចិត្ត​ឱ្យ​អូន​ជា​រៀងរាល់ថ្ងៃ​។​ ជាមួយ​នឹង​ក្តី​ស្រ​ទ្បា​ញ់​ដ៏​លើសលប់រ​បស់បង​ចំពោះ​អូន បង​សូម​ជូនពរ​ឲ្យ​អូន​ប្រារព្ធ​ពិធី​ខួបកំណើត​របស់​អូន ពោរពេញ​ដោយ​សោមនស្ស​។​ រីករាយ​ថ្ងៃ​ខួបកំណើត អូន ចំណាន​!
***»៕​

Related posts