លេងមែនទែនហើយ! ឃើញ​មាស សុខសោភា ស្លៀក​ពាក់​បែប​នេះ ស្រាប់តែ ម៉ៃ សុគន្ធ លែង​ទុក​មុខ​ ដាក់​ចំ​ៗ​, ប្រពន្ធ ស៊ុក សុភា យល់​ឃើញ​ថា…

តារា​ចម្រៀង លោក ម៉ៃ​ សុគន្ធ ដែល​ជាប់​ឈ្មោះ​ជា​តារា​ពូកែ​ទើស​គ្រប់​សកម្មភាពមិនថា ក្នុងសិល្បៈ ឬការងារផ្សេងៗនោះ ពេលនេះ បានបញ្ចេញថ្វីមាត់ ធ្វើការទើសទៀតហើយទៅលើតារាចម្រៀង មាស សុខសោភា ដែលស្លៀកពាក់មិនសមរម្យនោះ។

បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹកកំពុងល្បីលើបណ្ដាញសង្គម និងរូប មាស សុខសោភា ១សន្លឹកនៅថ្ងៃទី១៩ ខែកុម្ភៈ នេះ តារាចម្រៀង ម៉ៃ សុគន្ធ បានលើកឡើងថា «ចាស់អោយដឹងចាស់ ​ធ្វើដូចខ្លួនទើបពេញក្រមុំបែកសាច់ បែប ស្ទាវ​ ជា​អ្នក​ចម្រៀង​ចាស់វស្សាមួយរូប មិនខំសាងគំរូល្អៗអោយច្រើនទេ ​ធ្វើដូចកូនក្មេងស្ទាវទើបចេះច្រៀង​

ថតលេចលើលេចក្រោម ទាក់ភ្នែក គោឡើងក (គោស្ទាវ) វា មិនអាចទៅរួចទេ​ ខំ​សរសើរ ទាំងទឹកដមសំឡេង ទាំងការរាប់អានគ្នា ដល់ឃើញចឹង ចប់ដោយគ្មានវាចា​ឈប់ទៅ ខំមេស មានប្តីហើយ ខំអីទៀតពាក់អោយ តែប្តីមើលទៅ បានហើយ​សំឡេង​ពីរោះពីធម្មជាតិហើយ ទោះ មិនស្លៀកពាក់បែបខ្វះសាច់ក្រណាត់ ក៏ល្បី ជួរមុខដែរ ​យល់នៅ? មកពីអាយដល ធ្វើបាន ទើបហ្វេនមួយចំនួនធ្វើតាម​គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ខុសត្រង់តែខោ និងសំពត់តិចទេ​»។

ផ្ទុយពីការលើកឡើងខាងលើនេះ, ភរិយាតារាសម្ដែង ស៊ុក សុភា បានចូលទៅខំមិនថា «ក្នុងនាមជាស្រីដូចគ្នា បងសុំប្រាប់អូន១ណាពៅព្រលឹង តែកុំខឹងនឹងបងណា អូនគួរយល់ពីបងហើយ។ បើបងឃើញយ៉ាងនេះ បងសរសើរវិញទេ សរសើរត្រង់ណា? សរសើរត្រង់ថាក៏ព្រោះតែចាស់​រស្សា​​ហើយអាមានប្ដីហើយ តែនៅអាចរក្សា​រាងបាន ថតចេញមកគឺនៅឃើញ​សក្ដិសម​ ស្អាតយើងគួរសរសើរគេ

សម្រាប់ស្រុកគេ បើតារាជួរមុខអញ្ចឹងកាន់តែ sexy ហើយថតមកសាកសមអញ្ចឹង គឺគេសរសើរណាស់ តែបើថា មិនមែនក្មេងស្ទាវហើយមានប្ដីទៀត ខំស្លៀកអញ្ចឹង ចេញមកក្រម៉េបក្រម៉ាប់ សាច់ជ្រូកបីជាន់អី អូនរិះគន់បងនឹងលើកស្ទួយ ចឹងអូនយកពាក្យបងទៅពិចារណាតិចមើលណាពៅព្រលឹង ​ បងគិតថា ឈុតនេះជាឈុតសាកសមនឹងរាងអាភាហើយ អ្នកខ្លះចង់ស្លៀកពាក់អញ្ចឹង បងជឿរថាស្លៀកមិនបានផង ហើយឃើញអូនផុសអញ្ចឹងនៅមានអ្នកនោះចូលមកសើចគេទៀត ហួសចិត្ត ​ ចាំណាអូន អ្នកខ្លះស្លៀកពាក់ជិតល្អស្អាត តែចរិកធូរថ្លៃជាងលុយ ១០០រៀលទៀត ហើយជំពាក់គេជុំទឹស»៕

Related posts