សំឡេងឡើងស្រទន់! ចាកចេញពីកម្ពុជាជាង​២០ឆ្នាំ កំពូលតារាជើងចាស់ អម្ពរ ទេវី ទើបទម្លាយពីមុខរបរនៅអាមេរិក (មានវីដេអូ)

បើទោះបីជាឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលយ៉ាងយូរក្ដី ប៉ុន្តែ តារាសម្ដែងជើងចាស់ អ្នកស្រី អម្ពរ ទេវី នៅតែធ្វើឲ្យហ្វេនៗក៏ដូចជាទស្សនិកជននឹករឮក ពីសមត្ថភាព និងស្នាដៃកាលពីមុន ដែលនាំឲ្យនាងមានប្រជាប្រិយភាព រហូតមកទល់នឹង​បច្ចុប្បន្ន។

បើនិយាយពីជីវិតឯកជនវិញ ហាក់ដូចជាមិនខុសឆ្ងាយពីជីវិតសិល្បៈប៉ុន្មាននោះទេ ដោយឃើញថា អ្នកស្រី មានភាពស្រស់បំព្រង រួមរស់ជាមួយនឹងក្រុមគ្រួសារយ៉ាងមានសុភមង្គល នៅឯក្រៅប្រទេស ទៀតផង។

គិតត្រឹមឆ្នាំថ្មី ឆ្នាំសកល២០២៣ តារាសម្តែងស្រីអ្នកស្រី អម្ពរទេវី មានអាយុ៥៣ឆ្នាំហើយ ដោយអ្នកស្រីកើតនៅក្នុងឆ្នាំ១៩៧០ ប៉ុន្តែសម្រស់ និងមុខមាត់របស់តារាស្រីរូបនេះ នៅតែស្រស់ស្អាតដដែល។

ទោះយ៉ាងណា កន្លងមកប្រិយមិត្តទំនងជាមិនទាន់ជ្រាបនៅឡើយថា ក្រោយពីបញ្ចប់អាជីពសិល្បៈនៅកម្ពុជា អ្នកស្រី ប្រកបអាជីពអ្វី របរអ្វីលើទឹកដីសហរដ្ឋអាមេរិកនោះ។ តែពេលនេះ បានដឹងហើយ។

ជាក់ស្ដែង ថ្មីៗ​នេះ អ្នកស្រី បានបង្ហោះវីដេអូ ឆ្លើយតបទៅនឹងសំណួររបស់អ្នកគាំទ្រ ដោយបញ្ជាក់ថា បច្ចុប្បន្ន អ្នកស្រី និងស្វាមី មានអាជីពផ្ទាល់ខ្លួន ដោយបើកអាហារដ្ឋានឈ្មោះ Johnnies DOG HOUSE មានទីតាំងនៅAquatic Center In Federal way ក្នុងរដ្ឋវ៉ាស៊ីនតោន ដែលជាអាហារដ្ឋានលក់ម្ហូបអាហារបែប Fast Food៕


Related posts