មើលទឹកមុខ! អ្នកស្រី ទ្រី ដាណា ប្រើឲ្យសេង មង្គល លាងចៀន ហើយលើកឡើងថា កាលញ៉ែគ្នាដំបូង…(មានវីដដេអូ)

មួយ​រយៈ​ចុងក្រោយ​នេះ បើ​ទោះ​អ្នកស្រី ទ្រី ដាណា ធ្វើ​ការ​បដិសេធ​រឿងស្នេហា​របស់ខ្លួនជាមួយលោក សេង មង្គល ក៏​ពិត​មែន តែ​សកម្មភាព​របស់​ពួកគេ នៅតែ​ជា​មន្ទិល​របស់អ្នកគាំទ្រ​នៅឡើយ។

ចំពោះរឿងស្នេហានេះ មិនត្រឹមតែអ្នកស្រី ធ្លាប់ធ្វើការបដិសេធជាញឹកញាប់នោះទេ សូម្បីលោក ជំទាវ ហ៊ុន ស៊ីណាត ក៏ធ្លាប់បញ្ជាក់ជំនួសសាមីខ្លួន ​ថា ចំពោះរឿង ដែលគេសម្ដែងជាមួយBA គ្រាន់តែជាការទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ស៊ីណាត បានទទូចដល់អ្នកតាមដានរឿងរបស់គេ ឲ្យគិតរឿងអង្ករច្រកឆ្នាំងខ្លួនឯងវិញ។

ទោះជាធ្លាប់បដិសេធ និងប្រាប់ថា ខ្លួននៅsingleក៏ពិតមែន ​​តែនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថត១សន្លឹក បិទមុខបុរសម្នាក់អង្គុយលើជណ្ដើរនៅពីក្រោយ ហើយប្រាប់យ៉ាងខ្លីថា «ថ្ងៃនេះ មកលេងផ្ទះម៉ាក់ក្មេក»។

បន្ថែមលើនេះ អ្នកស្រី បានបង្ហោះរូបថត១សន្លឹកទៀត ហើយនិយាយហាក់លេងសើចថា «មកលែងផ្ទះម៉ាក់ក្មេកម្តងប្រើ ចែអោយលាងចានទៀត សំណាង ហើយដែលមានសាប៊ូលាងចាន លីមី កុំអីមិនដឹងថ្មើណាលាងរួចទេ តែលូវលាងរួចទុកចោលក្នុងនិងសិន ខ្ចឹលដាក់ក្នុងរៀវ»។

ដោយឡែក នៅក្នុងវីដេអូមួយ ដែលបង្ហោះនៅលើគណនីទីកតុកឈ្មោះ«ទ្រី ដាណា Dana Try» អ្នកស្រី ទ្រី ដាណា និងលោកសេង មង្គល ត្រូវបានអ្នកថតលើកឡើងជុំវិញព័ត៌មានល្បីថា ស្នេហារបស់ពួកគេរើឡើង ហើយភ្លាមនោះ ពួកគេ បញ្ជាក់ពីការមិនដឹងអ្វីទាំងអស់។ បន្ថែមលើនេះ អ្នកស្រី ទ្រី ដាណា បានឆ្លើយតបតាមរយៈការដាក់Captionលើវីដេអូនោះថា «និយាយថា ព័ត៌មានខ្លះ ពូកែណាស់ខាងលើកទុកដាក់»។

ក្រោយពីធ្វើការលើកឡើងបែបនេះហើយ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតក្នុងឈុតឆាកសម្ដែងMVជាមួយគ្នា ដោយឲ្យសេង មង្គល លាងចាន ហើយលើកឡើងថា «កាលញ៉ែគ្នាដំបូងនិយាយថា អូនអោយបងធ្វើអីក៏បានដែរ​ តែដល់មកលែងផ្ទះគ្រាន់តែប្រើអោយលាងចានសោះមើលធ្វើមុខ​ ហើយម៉េចចឹង?»៕


Related posts