នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ក្រុមហ៊ុនហង្សមាសគ្រុប នឹងធ្វើពិធីក្រុងពាលីផលិតរឿងភាគប្រវត្តិសាស្រ្ត មានចំណងជើងថា «អប្សារាមហាអង្គរ» ដែលមានរហូតទៅដល់៥០ភាគឯណោះ។
រឿងមួយនេះ ពិតជាអស្ចារ្យ ព្រោះ បានរៀបរាប់សម័យកាល អង្គរ និងតួអង្គអប្សរា ជាពិសេសមានតួអង្គល្បីៗជាច្រើនក្នុងប្រទេសកម្ពុជា មានសុទ្ធតែតារាជើងចាស់ វ័យក្មេង ស្រស់សង្ហារ និងបវរកញ្ញាដ៏ស្រស់ស្អាត ពោរពេញដោយសមត្ថភាព។
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ , លោក ហ្វៃ សំអាង ដែលជាអ្នកដឹកនាំរឿងខាងលើ បានបង្ហោះរូប កញ្ញា ពេជ្រវត្តី សារ៉ាវុឌ្ឍី ២សន្លឹក អមដោយការបញ្ជាក់ថា «កញ្ញា ពេជ្រវត្តី សារ៉ាវុឌ្ឍី សម្តែង នាងឆផ្កា គឺជាតួអង្គមួយនៅក្នុងផ្ទៃរឿង ដែលមានភាពរឹងមាំមិនទន់ជ្រាយចំពោះរឿងស្នេហាទេ នាងក្លាហានហ៊ានទូលថ្វាយនៅចំពោះមុខព្រះភក្ត្រព្រះរាជា ព្រះបាទ ជ័យ វរធន និងព្រះរាជអគ្គមហេសី ឥន្ទ្រទេវី ទៀតផង។
ទស្សន:របស់ ឆផ្កា- គ្រប់ដង្ហើមចេញចូលនៃជីវិត ព្រះឱរស ទេវបុត្រមិនត្រូវទ្រង់ព្រះចិន្តាថា អ្នកដទៃល្ងង់និងទន់ខ្សោយជាងអង្គឯងនោះទេ ត្រូវតែគប្បីសន្ដោសអភ័យទោសចំពោះកំហុសអ្នកដទៃ ពីព្រោះការធ្វើបែបនេះនាំឲ្យអ្នកមានកំហុសមានមុខមាត់ប្រសើរជាងការដាក់ទោសទណ្ឌ។
អប្សរាមហាអង្គរ ផលិតដោយផលិតកម្ម ហង្សមាស ជួបគ្នានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នៅស្ថានីយទូរទស្សន៍ហង្សមាស HD Tv ព្រែកឯង។ អរគុណច្រើនចំពោះការស្រលាញ់គាំទ្រសិល្បៈភាពយន្តខ្មែរ អរគុណសម្រាប់ការចំណាយពេលវេលាក្នុងការចុច Like comment share»៕