ចូលរួម​រំលែក​ទុក្ខ! តារា​កំប្លែង​ នាយ ក្ដិប ​ទទួល​មរណភាព​ហើយ​នៅ​មុន​នេះ​បន្តិច​

អ្នកនិយមតាមដានទស្សនាវីដេអូកំប្លែង ប្រាកដជាបានជ្រាបយ៉ាងច្បាស់អំពី តារាកំប្លែង នាយ ក្ដិប ដែលធ្លាប់មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញគួរសម​លើវិថីសិល្បៈ និងលេចមុខក្នុងវីដេអូ ជាច្រើនផងដែរ។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ​ នាយ​ធ្លាក់ខ្លួនឈឺជាទម្ងន់។

ក្រោយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​នោះ, ពេលនេះ ស្រាប់តែទទួលដំណឹងដ៏​អកុសល​ថា នាយ​បាន​ទទួល​មរណភាព​ហើយ បន្ទាប់ពី​ អាចារ្យ​មក​សូត្រ​ធម៌​ចាំតែ​ពេល​វេលា​គាត់ឃ្លាតនោះ។ ជាក់ស្ដែ«ង គណនីហ្វេសប៊ុកឈ្មោះ MC Srey Oun បានបង្ហោះរូបថតនាយក្ដិប១សន្លឹកនៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣​ អមដោយសាររៀបរាប់ថា

«ដំណឹងដ៏សោកសៅពេលនេះ តារាប្លែងនាយក្តឹប ទទួលមរណភាពហើយបងប្អូន ចាប់ពីនេះទៅគាត់លាពុកម៉ែបងប្អូនជារៀងរហូតហើយ គាត់លែងបានសម្ដែងអោយពុកម៉ែបងប្អូនសើចសប្បាយរីករាយទៀតហើយ»៕

Related posts