ក្រោយពីមានមន្ទិលសង្ស័យជាច្រើនជុំវិញស្នេហារបស់អ្នកស្រី ទ្រី ដាណា និងមានគេសួរនាំច្រើននោះ, កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ លោកជំទាវ បានឡាយវីដេអូ បញ្ជាក់ជុំវិញរឿងនេះ។
ចំពោះរឿងអ្នកស្រី ទ្រី ដាណា ដែលល្បីថាភ្ជាប់ពាក្យកន្លងមកនោះ, លោកជំទាវ ហ៊ុន ស៊ីណាត បញ្ជាក់ថា មិនមែនការភ្ជាប់ពាក្យអ្វីនោះទេ ដោយសារតែអ្នកស្រី ទ្រី ដាណា ទើបលែងប្ដី ហើយចង់នៅស៊ីងហ្គល ឲ្យបានយូរ។
ចំពោះរឿង ដែលគេសម្ដែងជាមួយBA គ្រាន់តែជាការទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ស៊ីណាត បានទទូចដល់អ្នកតាមដានរឿងរបស់គេ ឲ្យគិតរឿងអង្ករច្រកឆ្នាំងខ្លួនឯងវិញ។
ក្រោយលោកជំទាវ ហ៊ុន ស៊ីណាត លើកឡើងបែបនេះ អ្នកស្រី ទ្រី ដាណា បានកាត់វីដេអូរបស់លោកជំទាវនិយាយពាក់ព័ន្ធខ្លួន ហើយ ភ្ជាប់ជាមួយនឹងការបញ្ជាក់ថា «ព្រឹកនេះបើកហ្វេសប៊ុកមកក៏ឃើញជំទាវមីងឡាយពីការភ្ជាប់ពាក្យរបស់នាងខ្ញុំ ទាំងនេះគឺអ្វីដែលបងប្អូនទាំងអស់គ្នាចង់ដឹងពីនាងខ្ញុំ ដូច្នេះចូលស្ដាប់ជំទាវមីងទាំងអស់គ្នា
ហើយក្មួយក៏សូមអភ័យទោសពីជំទាវមីងផង ដែលកាត់វីដេអូ ឡាយរបស់ជំទាវមីងយកមកផុសបន្ត ត្រង់ចំណុច ដែលជំទាវមីងបកស្រាយរឿងក្មួយភ្ជាប់ពាក្យ ក្រោយមើលវីដេអូនេះហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ច្បាស់ហើយឈប់គិតថានាងខ្ញុំមានគូរដណ្តឹងអីទៀតនាងខ្ញុំនៅស៊ីងហ្គលទេចា៎»។
ទោះយ៉ាងណា ក្រោយប្រកាសក្ដែងៗថានៅទំនេរ ឬsingleហើយនោះ ស្រាប់តែនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថត១សន្លឹក បិទមុខបុរសម្នាក់អង្គុយលើជណ្ដើរនៅពីក្រោយ ហើយប្រាប់យ៉ាងខ្លីថា «ថ្ងៃនេះ មកលេងផ្ទះម៉ាក់ក្មេក»។
តាមរយៈនេះ ហ្វេនៗលើកឡើងថា «ឮថានៅលីវទេ ឥឡូវមានម៉ាក់ក្មេកទៅហើយ!, ឈប់ជឿហើយ ចាំចែដាណាការ ចាំជួយត្រេកអរចែដាណាដល់គូហើយ, ប៉ិនណាស់ចែ, បងធ្វើស៊ីអារម្មណ៍ទៀតហើយ, រាងនឹងដឹងតែពូមង្គលហើយចែ, មើលដៃដូចមិនមែន ពូមង្គលដៃស ស្រឡូនសង្ហាជាងនឹង, មង្គលច្បាស់ណាស់»៕