ក្រោយពីដឹកនាំគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ មានរយៈពេលប្រមាណ១ឆ្នាំ ២ខែហើយ ចំណងស្នេហ៍របស់អ្នកនាង Love Riya និងលោកប៉ូលិសរូបសង្ហា ឈ្មោះ ហេង គីមហៀង កាន់តែល្អប្រសើរឡើង។
អ្វី ដែលកាន់តែធ្វើឲ្យចំណងស្នេហ៍ពួកគេ កាន់តែរឹងមាំទៀតនោះ ក្រោយពីទទួលបានចំណងដៃកូនប្រុសជាដំណក់ឈាមរួមគ្នា កើតដោយវះ,កាត់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ដោយគិតមកដល់ពេលនេះ មានអាយុ១ខែហើយ។
កូនប្រុសរបស់អ្នកទាំង២ មានឈ្មោះ ហៀង អារីយ៉ាផាយុ ហៅតនតន តាំងពីកើតភ្លាម មានមុខមាត់គួរឲ្យស្រឡាញ់បាត់ទៅហើយ ជាមួយនឹងច្រមុះឡើងស្រួច ហើយmkdl’BelnV មើលទៅកាន់តែគួរឲ្យស្រឡាញ់ថែមទៀត។
និយាយពីលោក ហេង គីមហៀង ធ្លាប់សរសើរសំណាងរបស់ខ្លួនឯងរៀបការហើយមានកូនប្រើស្រាប់ ហើយពេលនេះ មានកូន១ទៀតនោះ ធ្វើឲ្យលោកមានកូនប្រុសស្រីចំនួន២នាក់ទៅហើយ ដោយមានមុខមាត់គួរឲ្យស្រឡាញ់ដូចគ្នា។
ទោះយ៉ាងណា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មិនដឹងជាមានរឿងអ្វីជាមួយគ្នា ស្រាប់តែលោក ហេង គីមហៀង បានបង្ហោះសារទាំងយប់ថា «ចាស់ៗអស់ហើយមុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវគិតឲ្យបានវែងឆ្ងាយផង (ព្រោះគ្មាននរណាគេចាំតែទ្រយើងគ្រប់ពេលនោះទេ)»។
តាមរយៈនេះ អ្នកគាំទ្រចូលទៅខំមិនព្រាត ដោយផ្ដល់យោបល់ថា «កុំផុសអីបងប្រយត្ន័បងយ៉ារឹតតែខឹងខ្លាំងទេបង, កុំផុសអីអូនប្រយ័ត្នបងយ៉ារឹតតែខឹង»។ ជាការឆ្លើយតប លោក ហេង គីមហៀង បានបញ្ជាក់ថា « ខឹងអោយខ្លាំងទៅវាកាន់តែល្អមើល, តាមតែគាត់ទៅបង»។
ក្រោយ លោកឆ្លើយតបដូចខាងលើ មានអ្នកគាំទ្រអង្វរថា «កុំធ្វើចឹងអីបងអាណិតកូនបង»។ ភ្លាមៗនោះ លោកបាន បញ្ជាក់ទៅវិញធ្វើឲ្យអ្នកគាំទ្រធូរទ្រូងថា «មិនមានន័យចឹងទេបង បើគាត់ខឹងខ្លាំងគាត់នឹងមកអោយខ្ញុំលួងកាន់តែស្រួលចឹងខ្ញុំស្រួលលួង»។ ងាកមក Love Riyaនៅមុននេះបន្តិចបានបង្ហោះរូបថតជាមួយកូនៗ ហើយពោលពាក្យថា «ពីថ្ងៃនេះទៅឈប់ធ្វើអ្វីដើម្បីអ្នកណាទៀតហើយ»៕