គេនៅចាំបានថា តារាចម្រៀង ទេព បូព្រឹក្ស និងតារាចម្រៀងរ៉េប ងួន ចាន់ដេវីត បានថតរូបPre- Wedding ជាមួយគ្នា នៅកោះម៉ាឌីវ ដែលជាកោះមានសម្រស់ដ៏ស្រស់ស្អាតជាងគេ កាលពីអំឡុងខែមីនា ឆ្នាំ២០១៩ ក្រោយពីពួកគេស្រឡាញ់គ្នារយៈពេលប្រមាណ២-៣ឆ្នាំនោះ។
ក្រោយស្រឡាញ់ និងរស់នៅជាមួយគ្នាអស់រយៈពេលជាយូរនោះ, តារាចម្រៀង ទេព បូព្រឹក្ស បានប្រកាសដំណឹងដ៏រីករាយ ពាក់ព័ន្ធនឹងការមានទម្ងន់ កាលពីថ្ងៃទី២១ ខែតុលា កន្លងទៅនេះ ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង។
បន្ទាប់ពីប្រកាសដំណឹងល្អ និងពពោះអស់រយៈពេលជាយូរនោះ, តារាចម្រៀង ទេព បូព្រឹក្ស បានសម្រាលកូនប្រុស ប្រកបដោយជោគជ័យ និងសុវត្ថិភាព។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក កាលពីព្រលប់ថ្ងៃទី១៦ ខែកុម្ភៈ, លោក ងួន ចាន់ដេវីត បានរៀបរាប់ថា «ស្វាគមន៍កូនប៉ាៗមកកាន់ពិភពលោក កូន Dinosaur ជម្រាបសួរអ៊ំពូមីង លោកតាលោកយាយ សូមផ្តល់ក្តីស្រលាញ់អោយអូនផងអូនឈ្មោះ : ទេព បញ្ចវរាប ហៅក្រៅ ( Albert ) អូនសុខភាពល្អនិងសង្ហាដូចប៉ាៗអូន ហើយម៉ាក់ផ្តាំថា M/V ( Goddess ) កាលអូននៅក្នុងពោះនឹងPost នៅថ្ងៃស្អែកម៉ោង ៧យប់ នៅ Page ម៉ាក់ៗៗ»។
តាមរយៈនេះ អ្នកគាំទ្រ និង អ្នកសិល្បៈ បានចូលរួមអបអរសាទរជាច្រើន។ ក្នុងនោះ ឆ្ងល់ពាក់ព័ន្ធនឹងត្រកូល ក៏លើកឡើងថា «ម៉េចបានដាក់ត្រកូលម៉ាក់វិញចឹង, ដាក់ត្រកូលខាងម្ដាយ, ចុម ដាក់ត្រកូលខាងប្រពន្ធ, ម៉េចអត់ដាក់នាមត្រកូល ងួន ចឹងបង»។ ជុំវិញរឿងនេះ សាមីខ្លួន មិនទាន់ធ្វើការបញ្ជាក់នៅឡើយទេ តែមានអ្នកខ្លះប្រាប់ជំនួស ដោយលើកហេតុផលផ្សេងៗគ្នាថា មិនទាន់ការ ចឹងដាក់មិនបានទេ, ឈ្មោះម៉ាក់ ពីរោះមានន័យជាង»៕