ជីវិត​នេះ​ខ្លីណាស់! ស្រី​អូន​ ថា ពិភព​លោក​ពោរពេញ​ទៅ​ដោយ​ការ​សម្ដែង កុំ​សូវ​ជឿ​នូវ​អ្វី…

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា លោកស្រី ​នួន ស៊ុ​ន្ទ​រី ហៅ ស្រីអូន និង​ស្វាមី​របស់​នាង មាន​ងារ​ជា​ឧកញ៉ា​នោះ ពិតជា​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ ចេះ​អត់ឱន អធ្យាស្រ័យ​ឲ្យ​គ្នា ខណៈ​បច្ចុប្បន្ន ពួកគេ​មាន​ជំនួញ​ជាច្រើន​ក្នុង​ដៃ​។

ទោះយ៉ាងណា មួយរយៈចុងក្រោយនេះ ទំនងជាមាន​រឿង​មិន​សប្បាយ​ចិត្តអ្វីមួយពាក់ព័ន្ធនឹងមនុស្សមួយចំនួនជុំវិញខ្លួន ទើបស្ត្រីចិត្តធម៌រូបនេះ បាន​បង្ហោះCaptionប្លែកៗក្នុងន័យលើកទឹកចិត្តខ្លួនឯង និងមនុស្សទូទៅ ដែលត្រូវសាច់រឿងនោះ។

ជាក់ស្ដែង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ស្រីអូន បានបង្ហោះរូបថត១សន្លឹក ហើយពោលពាក្យយ៉ាងចាក់ដោតថា «ពាក់កណ្ដាលជីវិតមុនរស់ផ្គាប់ចិត្តគេ ពាក់កណ្ដាលជីវិតក្រោយរស់ផ្គាប់ចិត្តខ្លួនឯងម្ដង»។

ក្រោយមកនៅថ្ងៃដដែល ស្រីអូន បានបង្ហោះរូបថត២ផ្ទឹមគ្នា ហើយប្រាប់ថា «ជីវិតក្នុងហ្វេសប៊ុក Vs ជីវិតពិត ជាការពិត​ពិភពលោកពោរពេញទៅដោយការសម្ដែង កុំសូវជឿនៅអ្វី ដែលយើងឃើញតែមួយជ្រុងពេក »។

នៅថ្ងៃបន្ទាប់ទៀត ស្រីអូន បានបង្ហោះរូបថត១សន្លឹកទៀត ហើយពោលពាក្យយ៉ាងមានន័យថា «រឿងរ៉ាវណាដែលធ្វើឲ្យយើងមិនសប្បាយចិត្ត កើតទុក្ខ ឈឺចាប់ កាត់វាចោលខ្លះទៅ រាងកាយយើង ចិត្តយើង បេះដូងយើង ពេលខ្លះក៏ត្រូវការអោយយើងថ្នាក់ថ្នមដែរ​ ជីវិត​នេះខ្លីណាស់ #ស្រលាញ់ខ្លួនឯង»៕

Related posts