មិននឹកស្មាន! លោក​ជំទាវ ហ៊ុន ស៊ីណាត ​ជួប ​តារា​សម្តែង​ជើង​ចាស់ ​លោកគ្រូ គន់ តារាវណ្ណ ដោយ​ចៃដន្យ ​ដល់​សួរនាំ​ ទើប​ធ្លាយ​ដំណឹង​ថា…​

កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលដំណឹងថា តារា​សម្តែង​ជើង​ចាស់​ដ៏​ល្បី ​លោកគ្រូ គន់ តារាវណ្ណ ធ្លាក់​ខ្លួន​ឈឺ ​ ខ្វះខាត​ថវិកា​នោះ។

ជាក់ស្ដែង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ លោក អ៊ឹម ជីវ៉ា បានបង្ហោះរូបថតជាច្រើនសន្លឹក មានទាំងរូបលោកជំទាវ ហ៊ុន ស៊ីណាត ជូនថវិកាដល់តារាសម្ដែងខាងលើ អមដោយការរៀបរាប់ក្នុងសំណេររបស់ខ្លួនថា ​ បានយកមិនស្មានថាតារាសម្តែងជើងចាស់ដ៏ល្បីនិងជាមន្រ្តីរាជការផងធ្លាក់ខ្លួនបែបនេះសោះ អាណិតណាស់ តារាសម្តែងជើងចាស់ លោកគ្រូ គន់ តារាវណ្ណ ធ្លាក់ខ្លួនឈឺ និយាយថា គ្មានអ្នកអើពើឡើយ។

លោក បន្តថា វាជារឿងចៃដន្យណាស់ស្របពេលដែលអ្នកម្តាយជំទាវ ហ៊ុន ស៊ីណាត បានដឹកនាំក្រុមការងារទៅចុះចែកអំណោយ និងកាត់ខ្សែបូនៅខេត្តរតនគីរី ហើយក៏​ឆៀង​ចូលខេត្តមណ្ឌលគិរី ស្រាប់តែ បានជួប តារាសម្តែងជើងចាស់ ក្នុងរូបភាព​ស្គមស្គាំង ហើយ​មកនិយាយប្រាប់ អ្នកម្តាយជំទាវ ហ៊ុន ស៊ីណាត អោយជួយឧបត្ថម្ភគាត់ផង គាត់កំពុងខ្វះខាត ត្រូវការជំនួយ ដើម្បីព្យាបាលជំងឺរបស់គាត់ ព្រោះគាត់មានជំងឺបេះដូង។

លោកអ៊ឹម ជីវ៉ា បន្តទៀតថា ហើយគាត់ ក៏បានប្រាប់ថាកន្លងមកក៏មានសម្តេចតេជោហ៊ុនសែន និងសម្តេច ប៊ុន រ៉ានី ហ៊ុន សែនមកជួយម្តងហើយ តែដោយសាជំងឺវាធ្ងន់គឺទប់ទល់មិនជាប់ទេ ដូចនេះ ថ្ងៃនេះបានជួបលោកជំទាវ ហ៊ុន ស៊ីណាត ហើយក៏សុំអោយលោកជំទាវ ហ៊ុន ស៊ីណាត និងសប្បុរសជនជួយផង។

ដោយមើលឃើញពីភាពលំបាកបែបនេះ លោកជំទាវ ចិត្តបុណ្យ ហ៊ុន ស៊ីណាត ក៏បាន ជូនជាថវិការមួយចំនួន ដើម្បីជូនដល់លោកគ្រូ គន់ តារាវណ្ណ ដើម្បីយកទៅដោះទាល់មួយគ្រា ។​ សូមបញ្ជាក់ផងដែរថា តារាសម្តែង លោក គ្រូ គន់តារាវណ្ណជាតារាសម្តែងជើងចាស់មួយរូប ដែលមានទេពកោសល្យ ហើយក៏ជាមន្រ្តីរាជការមួយរូបផងដែរ តែដោយសារជំងឺក្នុងខ្លួនច្រើនពេកទើបធ្វើតារាសម្តែងជើងចាស់រូបនេះ បាត់បង់សមត្ថភាពក្នុងការសម្តែងនិងបំពេញការងារ ។
ជូនដំណឹងដោយ អ៊ឹម ជីវ៉ា​៕

Related posts