អបអរសាទរ! ទេព បូព្រឹក្ស សម្រាល​កូន​ប្រុស ដោយ​ជោគជ័យ​ ហើយ​ដាក់​ឈ្មោះ​យ៉ាង​ពីរោះ​ថា…

​ក្រោយពីស្រឡាញ់គ្នាអស់រយៈពេល៦ឆ្នាំនោះ, កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងឯករាជ្យ ងួន ចាន់ដេវីត ហៅG-DevithឬDITWAY និង តារាចម្រៀង ទេព បូព្រឹក្ស បានមានដំណក់ឈាមរួមគ្នា បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។

កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ ទេព បូព្រឹក្យ និង ងួន ចាន់ដេវីត បានរៀបចំពិធីជប់លៀង១ ដោយអញ្ជើញអ្នកសិល្បៈមួយចំនួនចូលរួម ហើយក៏បើកបង្ហាញពីភេទ កូនរបស់ខ្លួនឲ្យអ្នកចូលរួមបានដឹងរួចហើយ។

​ក្រោយពីប្រកាសឲ្យដឹងពីភេទកូនរបស់ខ្លួន និងរង់ចាំអស់រយៈពេលជាយូរនោះ, ពេលនេះ តារាចម្រៀង ទេព បូព្រឹក្ស បានសម្រាលកូនប្រុស​ ប្រកបដោយជោគជ័យ និងសុវត្ថិភាពហើយ ព្រមទាំងដាក់ឈ្មោះឲ្យកូនរបស់ខ្លួនយ៉ាងពីរោះថែមទៀតផង។

បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកចេញពីបន្ទប់សម្រាល កាលពីព្រលប់ថ្ងៃទី១៦ ខែកុម្ភៈ, លោក ងួន ចាន់ដេវីត បានរៀបរាប់ថា «ស្វាគមន៍កូនប៉ាៗមកកាន់ពិភពលោក កូន Dinosaur ជម្រាប​សួរអ៊ំពូមីង លោកតាលោកយាយ សូមផ្តល់ក្តីស្រលាញ់អោយអូនផង​អូន​ឈ្មោះ : ទេព បញ្ចវរាប ហៅក្រៅ ( Albert ) ​អូនសុខភាពល្អនិងសង្ហាដូចប៉ាៗអូន ​ហើយម៉ាក់ផ្តាំថា M/V ( Goddess ) កាលអូននៅក្នុងពោះនឹងPost នៅថ្ងៃស្អែកម៉ោង ៧យប់ នៅ Page ម៉ាក់ៗៗ»។

ងាកមក ទេព បូព្រឹក្ស បានស៊ែរផុសខាងលើចូលទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃដដែលនោះ ហើយពោលពាក្យស្វាគមន៍កូនដំបូងរបស់ខ្លួនថា «ស្វាគមន៍កូន ទេព បញ្ចវរាប របស់ម៉ាក់ៗ »។ តាមរយៈនេះ អ្នកគាំទ្រ បានចូលរួមអបអរសាទរជាច្រើន៕


Related posts