កាន់តែច្បាស់!​ បទ​ថ្មី ​សួស វីហ្សា​ ​​ ធ្វើឲ្យ​ហ្វេន​ប្រហោងពោះ​, ​ ​ថមមី ​ថា​ មាន​តែ​កូន​ស្រី​ទេ ដែល​ស្រឡាញ់​ខ្លួន​ស្មោះ ​ហើយ​ខ្ជិល​បក​ស្រាយ​ច្រើន​ក៏​​…

ប្រិយមិត្ត​មួយ​ចំនួន​ទំនងជា​ជ្រាប​រួច​មក​ហើយ​ថា អ្នកនាង សួស វី​ហ្សា និង​លោក​ថ​មមី ទម្រាំ​តែ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ដូច​សព្វថ្ងៃ​​ ពួកគេ​ធ្លាប់​ឆ្លងកាត់​ការ​តស៊ូ​ជាមួយគ្នា​ជាច្រើន​តាំងពី​នៅ​ជា​សង្សារ​នឹង​គ្នា ហើយ​ក៏​ធ្លាប់​ត្រូវ​គេ​មើលងាយ ពេល​ពួកគេ​មាន​ជីវភាព​លំបាក​ផងដែរ។
​​
ពួកគេ​ បានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​ឆ្នាំ ២០១៩ ​ហើយ​ក្រោយមក​ក៏បាន​ទទួល​ចំណងដៃ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ ថង សា​ម៉ូ​លី​ណា ហៅ Jenny កើត​នៅ​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២០​វេលា​ម៉ោង​៩​និង​០៩​នាទី​ព្រឹក នៅ មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អ​រៀន​ដា។

បច្ចុប្បន្ន ពួកគេ កំពុងរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ តែថ្មីៗនេះ សួស វីហ្សា បានបង្ហោះសារមួយទាំងកណ្ដាលយប់ ដោយមានន័យថា «អស់និស្សយ័នឹងគ្នាហើយ ដើរផ្លូវរៀងខ្លួនចុះ!!! ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង។ តាមរយៈសារនេះ អ្នកខ្លះសង្ស័យថា ពួកគេ បែកបាក់គ្នា ខណៈអ្នកខ្លះថា គ្រាន់តែជាចំណងជើងបទថ្មីប៉ុណ្ណោះ។

ក្រោយបង្ហោះសារបែបនេះរួចមក ស្រាប់តែនៅយប់ថ្ងៃទី១២ ខែកុម្ភៈ សួស វីហ្សា បានបង្ហោះសារទៀតថា «រូបភាពគេឃើញមើលមកដូចមានក្តីសុខ តែគ្រប់យ៉ាងបង្កប់នៅពីក្រោយដោយក្តីឈឺចាប់!» ជាហេតុកាន់តែធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ថែមទៀត។

បន្ថែមលើនេះ នៅរាត្រីឆ្លងចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សួស វីហ្សា បានបង្ហោះសារ១ទៀតគួរឲ្យចាប់អារម្មណ៍ថា «នឹក​ឃើញ​កាលពី​ស្រលាញ់​គ្នាដំបូង កម្សត់​ណាស់ តស៊ូណាស់ វេទនាណាស់​ទម្រាំ​អាចមានថ្ងៃនេះ​ តែដោយសារលុយ កិត្តិយស មុខមាត់ ទើបធ្វើឲ្យជីវិតគូ​នេះត្រូវដើរដល់ផ្លូវ…»។

ទោះជាមានការបង្ហោះសារបែបនេះ ក៏ពិតមែន អ្នកគាំទ្រនាងភាគច្រើន នៅតែជឿថា នេះគ្រាន់តែជាអត្ថន័យក្នុងបទចម្រៀងថ្មីរបស់នាងប៉ុណ្ណោះ ដោយពួកគេលើកឡើងថា «ជិតFullហើយចេៗ, មួយបទនេះចេញមកដឹងតែកក្រើកបេះដូងប្រពន្ធស្របច្បាប់ហើយ, ទម្រាំ​ចេញអស់ប្រហោងពោះហ្វេន, បទថ្មីប្រហែលទប់ទឹកភ្នែកមិនជាប់ទៀតហើយខ្ញុំ»។

ងាកមកថមមី វិញ នៅថ្ងៃបុណ្យក្ដីស្រឡាញ់ បានបង្ហោះរូបថតកូនស្រី ហើយពោលពាក្យថា «ជីវិតខ្ញុំ​កម្លាំង​ចិត្ត​ខ្ញុំ តែងតែមកលួងលោម​ឲ្យ​កម្លាំងចិត្ត​ថើបឪពុករហូត ម្ចាស់ជីវិតប៉ាៗមានតែកូនស្រីទេ ដែលផ្តល់ភាពស្រលាញ់ស្មោះ និងអោយតម្លៃមកកាន់ប៉ាយ៉ាងពិតប្រាកដ I love You Jenny ​ Happy valentine for you Jenny ​ សូមជូនពរអោយកូនស្រីឆ្លាត ពូកែ សំណាងល្អ អាយុវែងណាកូនណា ​
14 កុម្ភៈ សម្រាប់កូនស្រីគឺពិសេសលើសគេ​»។

ដោយឡែក នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកខ្ជិលធ្វើការបកស្រាយច្រើន សុខចិត្តទុកឲ្យពេលវេលាជាអ្នកបង្ហោះចុះ។ ថមមី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា «ខ្ជិលបកស្រាយច្រើនទុកឲ្យពេលវេលាជាអ្នកបង្ហាញចុះ»។

ទោះជានិយាយមើលទៅពួកគេ ដូចជាបែកគ្នាមែន តែថមមី បានបញ្ជាក់កាលពីពេលថ្មីៗហើយថា «ប្តីប្រពន្ធខ្ញុំតស៊ូជាមួយគ្នាណាស់ ស្រលាញ់គ្នាណាស់ . រាល់ថ្ងៃទោះបីបើខឹង ឬឈ្លោះគ្នាក៏យើងមិន ដែលមកហែកខ្លួនឯងតាមបណ្តាញសង្គមចឹងដែរ​. ២នាក់​ខ្ញុំ​ មិនងាយបែកបាក់គ្នាទេ លុះត្រាតែអស់ជីវិតរៀងខ្លួន .​ទោះថ្ងៃ​ក្រោយយើងទាំងប្រែជាអ្វី ក៏​នៅតែស្រលាញ់គ្នាស្មោះត្រង់នឹងគ្នាលុះ​សូន្យ​សង្ខារ.»៕

Related posts