ដេននី ក្វាន់ ជាអតីតតារាសម្ដែងមួយរូប ដែលនិយាយស្លៀកពាក់បែកស៊ិ,,ចស៊ី ទទួលការរងការរិះ,,គន់ជាច្រើន កាលពីប៉ុន្មានឆ្នាំមុន រហូតដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្អាកសកម្មភាពសម្ដែងរបស់នាងរយៈពេល១ឆ្នាំថែមទៀតផង។
ទោះយ៉ាងណា ដេននី ក្វាន់ មិនបារម្ភពីជីវភាពនោះឡើយ ដោយនាងចាប់ផ្ដើមប្រកបរបររកស៊ីលក់តាមអនឡាញ ហើយការងាររបស់នាងទៀតសោត ចេះតែដាក់ចុះដុះឡើង រីកចម្រើនពី១ថ្ងៃទៅ១ថ្ងៃ ធ្វើឲ្យជីវភាពកាន់តែប្រសើររហូតពង្រីកមុខរបរថែម។
បន្ថែមលើនេះ ពេលកំពុងកាប់កបលើមុខជំនួញនោះ ដេននី ក្វាន់ បានសកម្មនឹងការងារមនុស្សធម៌ ព្រមទាំងស្លៀកពាក់រម្យទម ធ្វើឲ្យមហាជន កែប្រែពីការមិនចូលចិត្ត មកចូលចិត្តនាង រហូតដល់ធ្វើឲ្យនាងមានអ្នកតាមដានលើបណ្ដាញសង្គមជាង១លានឯណោះរហូតមកដល់ពេលនេះ។
ងាកមកស្នេហាវិញ ដេននី ក្វាន់ ធ្លាប់បរាជ័យជាមួយលោក មករា ថៅកែការ៉ាស់ឡាន ហើយក៏សាងស្នេហ៍ថ្មីជាមួយចឹក ឡេង រហូតទទួលបានដំណក់ឈា,,មរួមគ្នា។ ដេននី ក្វាន់ បានធ្វើការសម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់ ប្រកបដោយសុវត្ថិភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ។
ទោះយ៉ាងណាក្រោយមានដំណក់ឈាមរួមគ្នា និងសាងភាពផ្អែមល្ហែមជាមួយចឹកឡេង បានមួយរយៈ ដេននី ក្វាន់ ក៏ប្រកាសក្លាយជាSingle Momយ៉ាងភ្ញាក់ផ្អើល។ ក្រោយក្លាយចែកផ្លូវជាមួយស្វាមី មិនទាន់បានប៉ុន្មានផង ស្រាប់តែមានអ្នកឆាតញ៉ែ ដេននី ក្វាន់ព្រាត ផងដែរ។
ដោយឡែក កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ជាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់នោះ, ដេននី ក្វាន់ បានបង្ហោះរូបថត១សន្លឹក អមដោយសារដ៏គួរឲ្យចាប់អារម្មណ៍ថា «រាល់ការបាត់បង់មិនមែនសុទ្ធតែអាក្រក់ឡើយ ការបាត់បង់ខ្លះជាការបាត់បង់ល្អ ដែលអាចផ្ដល់ឱកាសឱ្យយើងបានជួបអ្វីដែលថ្មី ហើយល្អជាងមុនក៏ថាបាន»។ ក្រោយមក ដេននី ក្វាន់ បានបង្ហោះសារទៀតថា «ច្រឡំអី ច្រឡំចុះ តែកុំច្រឡំថាខ្ញុំមានសង្សារ ហាមដាច់ខាត! កុំនាំខូចភាពស្អាតស្អំរបស់ខ្ញុំ»៕