គេនៅចាំបានថា អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គម លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងកូនក្រមុំឈ្មោះ ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយរៀបការ ពួកគេតែងតែមានជ,ម្លោះជាមួយគ្នាកក្រើកអស់បណ្ដាញសង្គមជាញឹកញាប់ ហើយត្រូវគេគិតថា ពួកគេនឹងមិនអាចជានាឡើងវិញនោះឡើយ។ តែជារឿយៗនៅតែអាចត្រូវគ្នាវិញដដែល។
ជាក់ស្ដែងថ្មីៗនេះ ពូចក់ ត្រូវដេរ៥ថ្នេរដោយសារតែប្រពន្ធប្រើទូរសព្ទវា,យ។ នៅពេលនោះ ពូចក់បញ្ជាក់ថា ខ្លួនបានលះបង់កិត្តិយស ដើម្បីប្ដូរយកការស្រឡាញ់ សុទ្ធចិត្តឲ្យគេប្រមា..ថដូចជាសត្វ។ អញ្ចឹងការលះបង់របស់លោកអស់ហើយ មានតែប៉ុណ្ណឹង ហើយលើកនេះមិនដឹងថាត្រូវលះបង់អីទៀត។
ក្រោយបញ្ជាក់បែបនេះរួចមកស្រាប់តែ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពូចក់បានបង្ហោះរូបថតរំលឹកខួបអាពាហ៍ពិពាហ៍រយៈពេល១ឆ្នាំជាមួយអ្នកនាងផល្លានៅRosewood Phnom Penh. ភ្ជាប់ជាមួយសារថា «(11-11-2021 11-11-2022) One Year Anniversary»។ បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «365ថ្ងៃ វាជាគម្រប់១ឆ្នាំគត់នៃការរៀបការរបស់ពូ»។
បន្ថែមលើនេះ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ពូចក់ បានបង្ហោះសារគួរឲ្យចាប់អារម្មណ៍ពាក់ព័ន្ធភរិយាទៀតថា «មួយជីវិតពូនេះ មិនខ្លាចមេឃ មិនខ្លាចដី ហែងចង់អាត្នោត អាជាំណាក៏ដោយហក់មក! តែពូខ្លាចជាងគេគឺ ប្រពន្ធ។ ក្រោយមក ពូចក់ បញ្ជាក់ក្នុងខំមិនទៀតថា «ពីមុនរាងយ៉ាប់បន្តិច ១៣ហោះអត់គេច….បែក»។
ដោយឡែកនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ពូចក់ បានបង្ហោះរូបថតដ៏ផ្អែមល្ហែមជាមួយភរិយា១សន្លឹក ហើយពោលពាក្យដ៏គួរឲ្យចាប់អារម្មណ៍ថា «Valentine’s Day សន្យានឹងបងណា! លុបបំបាត់៥ថ្នេរចោល ទើបយើងមានសន្តិភាព»៕