ទិវានៃសេចក្ដីស្រឡាញ់ ត្រូវបានប្រព្រឹត្តិឡើងនៅចំ ថ្ងៃទី១៤កុម្ភ:។ បុណ្យនេះ ជាថ្ងៃ ដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ តែកន្លងមក ត្រូវបានយុវវ័យមួយចំនួនយល់ច្រលំ ដោយគិតថា ថ្ងៃបុណ្យនេះ សម្រាប់តែគូស្នេហ៍។
នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាត ជូនពរឲ្យគ្នាទៅវិញទៅមក។ និមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេវតាស្នេហា ដែលមានកាន់ព្រួយ និងបេះដូង។
ងាកមកលោកជំទាវ ហ៊ុន ស៊ីណាត នៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់នេះ ក៏បានទទួលបាច់ផ្កា និងស្នាមថើបពីស្វាមីជាទីស្រឡាញ់ផងដែរ។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក លោកជំទាវ បានពោលពាក្យថា «ថ្ងៃនេះបានទទួលបាច់ផ្កាពីជំនាងផ្ទះ Valentine’s Day គេហៅម្យ៉ាងទៀតថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់នោះពីមុនមកប្រទេសយើងមិនដែលមានទេ ដល់បរទេសចូលមកស្អីក៏មានដែរឆាប់ណាស់អាខាងចម្លងពីគេ តែណ្ហើយចុះតាមគេដែរទៅចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស ។ ១៤ កុម្ភ: ២០២៣»។
តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានជូនពរលោកជំទាវ ជាមួយនឹងការលើកឡើងថា «ស្វីតណាស់អ្នកម្តាយគួរអោយគោរពនិងស្រលាញ់ពេញបេះដូងតែម្តង អ្នកម្តាយចិត្តធម៌, ខ្មាសជំទាវម៉ាក់ណាស់គ្មានបានកាដូរនឹងគេផង, ខ្ញុំចាំបានថា បុណ្យនេះ ចូលមកស្រុកខ្មែរដំបូង ឆ្នាំ1999 លោកស្រី ហ៊ឹម ស៊ីវន ក៏មានចម្រៀងមួយបទដែរ»៕