បរទេស៖ ស្តេចប្រដាល់ប្រចាំអាស៊ី Manny Pacquiao ត្រូវបានធ្វើឲ្យមហាជន ក៏ដូចជាក្រុមអ្នកគាំទ្រ មានការព្រួយបារម្ភយ៉ាងខ្លាំង ជាមួយនឹង វីដេអូមួយដែលបានបង្ហោះប៉ុន្មានថ្ងៃ បន្ទាប់ពីតំណាងរាស្រ្តរូបនេះ បានបរាជ័យ ក្នុងវ៉ៃលើសង្វៀន ទល់ជាមួយនឹង Yordenis Ugas។
ជាមួយគ្នានេះដែល ក្នុងវីដេអូមួយនេះ បុរសវ័យ ៤២ ឆ្នាំរូបនេះ ត្រូវបានភរិយារបស់លោក បានបញ្ចុកអាហារទាំងត្រដរ ព្រមទាំងភ្នែកហើមបើកសឹងតែមិនរួច សូម្បីតែហារមាត់ញ៉ំអាហារ ដែលត្រូវបានគេវាយដំយ៉ាងខ្លាំង នៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក welterweight របស់លោក កាលពីយប់ថ្ងៃសៅរ៍ ។
គួរំលឹកផងដែរថាការប្រកួតលើកនេះ គឺការវិលត្រឡប់មកវិញ នៅលើសង្វៀនជាលើកដំបូងរបស់អ្នកប្រដាល់ Manny Pacquiao បន្ទាប់ពីបានពន្យាពេល ផ្អាកក្នុងការប្រកួត អស់រយៈពេលពីរឆ្នាំចុងក្រោយមកនេះ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖