ករណីប្រពន្ធដើម តាមទាន់ប្ដីកំពុងដេកជាមួយស្រីក្នុងផ្ទះសំណាក់ ហើយឈានដល់ការប្រើប្រាស់អំពើហិ…ង្សាទៅលើស្រីប្ដី កាលពីពេលថ្មីៗនេះ បានក្លាយជាប្រធានបទដ៏រសើបសម្រាប់អ្នកលេងបណ្ដាញសង្គម ធ្វើការជជែកវែកញែក។
ជុំវិញរឿងកំពុងល្បីនេះ ភាគីខាងស្រីរបស់ប្ដី, បានចេញមុខបកស្រាយហើយថា នាងបានស្គាល់ប្ដីគេនោះ តាមរយៈហ្វេសប៊ុក ដោយ មិនបានដឹងថា ជាប្ដីរបស់គេនោះទេ ដោយសារតែបុរសម្នាក់នោះ ប្រាប់នាងថា បានលែ,,ងលះគ្នាដាច់ស្រេចទៅហើយ។ ក្រោយទាក់ទងគ្នាបាន៣ ៤ ខែក៏ឈានដល់ការឡើងផ្ទះសំណាក់។
ដោយឡែក ភាគីខាងប្រពន្ធដើម បានចេញមុខ រៀបរាប់រឿងនេះ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ដែរថា តាមពិតទៅរឿងនេះ បានកើតឡើងតាំងតែពីថ្ងៃទី០៨ ខែមករា មកម្ល៉េះ ហើយទើបតែមកផ្ទុះនៅពេលថ្មីៗនេះទេ ដោយសារអ្នកទាំងពីរនៅតែបន្តលួ…ចដើរលេងជាមួយគ្នា ទើបបានខ្លួនជាប្រពន្ធដើម ដាច់ចិត្តបង្ហោះតែម្តងទៅ។
ស្រ្តីជាប្រពន្ធដើម បានរៀបរាប់ទាំងអួលដើមកទៀតថា អ្នកទាំងពីរ បានលួ,,,ចទាក់ទងគ្នារយៈពេល ១ឆ្នាំមកហើយ ហើយរូបនាងក៏ធ្លាប់បានឆាតទៅស្រីស្នេហ៍ឲ្យឈប់ទាក់ទងប្តីរបស់ខ្លួនជាច្រើនលើកមកហើយដែរ តែដល់ពេលចុងក្រោយក៏ចាប់បាននៅផ្ទះសំណាក់ទាំងពីរនាក់តែម្តង។ ជាមួយគ្នានេះ ស្ត្រីខាងលើ ក៏បានបញ្ជាក់ដែរថា នៅក្នុងចំណងស្នេហ៍រស់នៅជាមួយគ្នារៀបការ បាន១០ឆ្នាំនេះ ខ្លួន និងស្វាមី មានកូន២នាក់ កូនបងអាយុ៩ឆ្នាំ និងកូនប្អូនអាយុ៣ឆ្នាំ។
ស្របពេលរឿងនេះកំពុងល្បីនោះ តារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូបថតឹម និងស្ក្រីនសតផុសរបស់ ឈឹម សក្កដា ហើយពោលពាក្យថា «ប្រាប់មុនអោយហើយណា អត់មានបងស្រលាញ់អូនម្នាក់ទេ កុំខ្វល់ពីគេត្រឹមជាស្រីតើ ពាក់ស្រោមវ៉ៃបាក់ឆ្អឹងខ្នងបងម៉ង អូនអត់វៃទេខាងស្រី ដៃអូនស្អាត បងក៏ដឹងក៏ស្គាល់ដៃអូនខ្លះហើយ
(ងាប់ហើយសេសេរលេងសោះចង់ឆេះឆួល)»៕