ទិវានៃសេចក្ដីស្រឡាញ់ ត្រូវបានប្រព្រឹត្តិឡើងនៅចំ ថ្ងៃទី១៤កុម្ភ:។ បុណ្យនេះ ជាថ្ងៃ ដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ តែកន្លងមក ត្រូវបានយុវវ័យមួយចំនួនយល់ច្រលំ ដោយគិតថា ថ្ងៃបុណ្យនេះ សម្រាប់តែគូស្នេហ៍។
ងាកមកអ្នកឧកញ៉ា គិត ម៉េង វិញ នៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់នេះ បានបង្ហោះរូបថតជុំគ្រួសារជាច្រើនសន្លឹក ហើយរៀបរាប់ថា «ក្តីស្រទ្បាញ់របស់បងចំពោះអូន គឺមានជារៀងរាល់ថ្ងៃ ដូចដែលបងចូលចិត្តកាហ្វេពេលព្រឹក ទឹកតែពេលរសៀល និងក្លិនផ្កាឡាវេនឌ័រពេលរាត្រី ជូនចំពោះអូន ចំណាន ជាទីស្រទ្បាញ់របស់បង
មានទស្សនៈមួយបានលើកឡើងថា «មនុស្សខ្លះ ទទួលបានក្តីស្រឡាញ់ពិតតាមរយៈការអានសៀវភៅ សុភាសិត និងកំណាព្យ។ អ្នកខ្លះទៀត ទទួលបានក្តីស្រទ្បាញ់ពិតតាមរយៈការមើលរឿង ល្ខោន និងភាពយន្ត។
ចំពោះបងវិញ ស្នេហាពិតបានកើតទ្បើងតាមរយៈការសម្លឹងមើលកែវភ្នែករបស់អូន ចំណាន»។ នេះជាដំណើរស្នេហារបស់យើងតាំងពីពេលនោះមក។ អូនគឺជាកាហ្វេពេលព្រឹករបស់បង ដែលធ្វើឲ្យបងភ្ញាក់ពីដំណេកដោយមានសុភមង្គល។ អូនជាទឹកតែដែលបងចូលចិត្តបំផុតនៅពេលរសៀល ហើយដែលធ្វើឲ្យថ្ងៃរបស់បងកាន់តែល្អប្រសើរ។ អូនក៏ជាក្លិនផ្កាឡាវេនឌ័ររបស់បងនៅពេលយប់ ដែលជួយឲ្យបងគេងស្កប់ស្កល់ផងដែរ។ បងស្រទ្បាញ់អូនជារៀងរាល់ថ្ងៃ។
អូនគឺជាស្ត្រីដែលបានធ្វើឲ្យគ្រួសាររបស់យើងរឹងមាំ។
បងស្រទ្បាញ់អូនទៅលើលក្ខណៈសម្បត្តិរបស់អូន និងរបៀបដែលអូនធ្វើឲ្យបងពេញចិត្តលើអូន។ គ្មានរឿងនិទានណាអាចប្រៀបធៀបនឹងរឿងស្នេហាពិតដែលយើងចែករំលែកនេះទេ។ អ្វីៗគ្រប់យ៉ាងដែលអូនមាន គឺសម្រស់ដ៏លេចធ្លោ និងមន្តស្នេហ៍ពីធម្មជាតិរបស់អូន។ មនុស្សគ្រប់គ្នាអាចនិយាយបានថាអូនមានបេះដូងមាស។
អូនមិនមែនជាបវរកញ្ញាពិភពលោក ឬបវរកញ្ញាចក្រវាលនោះទេ ប៉ុន្តែ អូនបានយកឈ្នះបេះដូងរបស់បងទាំងស្រុង។
បងអាចហៅខ្លួនឯងថាជាបុរសមានភ័ព្វព្រេងល្អបំផុតនៅលើផែនដីនេះ ព្រោះបងមានភរិយាដ៏ស្រស់ស្អាត ឆ្លាត រឹងមាំ យល់ដឹងខ្ពស់ គួរឲ្យស្រទ្បាញ់ និងចេះជួយអ្នកដទៃ។
រីករាយទិវានៃក្តីស្រទ្បាញ់ អូន ចំណាន ភរិយាសម្លាញ់របស់បង!»៕