ស្វាង​ចែស! ក្រោយ​លោក​ជំទាវ ហ៊ុន ស៊ីណាត ឡាយ​និយាយ​រឿង​ស្នេហា​ខ្លួន, អ្នកស្រី ទ្រី ដាណា លើក​ឡើង​ថា…(មានវីដេអូ)

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នកគាំទ្រ​មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង ក្រោយ​អ្នក​ស្រី ទ្រី ដាណា បាន​គ្រង​ឈុត​កូនក្រមុំ ហើយ​ប្រាប់​ថា ថត​ដាក់​មុខ​រោង ស្រប​ពេល​កន្លងមក អ្នកស្រី ​ក៏​ធ្លាប់​ទម្លាយ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ភ្ជាប់​ពាក្យ​ និង​គូ​អនាគត​ជា​ញឹកញាប់​ផង​ដែរ។

ក្រោយ​ពី​បង្ហាញ​តម្រុយ​ជារឿយៗ ស្រាប់តែ​កាលពីថ្ងៃទី២៩ ខែ​ធ្នូ ឆ្នាំ២០២២កន្លងទៅនេះ គេ​ឃើញ​រូប​ថត​ប៉ុន្មាន​សន្លឹក ដែល​លោក​ ជំទាវ ហ៊ុន ស៊ីណាត បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ទីកតុក ចេញ​ពី​ផ្ទះ​អ្នកស្រី ទ្រី ដាណា ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​គិត​ថា ថៅកែ​ ហាងពេជ្រចិត្តធម៌រូបនេះ ភ្ជាប់ពាក្យ​ស្ងាត់ៗ ជាមួយ​បុរស​សង្ហា​ម្នាក់ តែ​មិនមែន​ជា​លោក សេង មង្គល​នោះ​ឡើយ។

ទោះយ៉ាងណា នៅក្នុងការឡាយមួយ នៅថ្ងៃដដែលនោះ អ្នកគាំទ្រ បានសួរអ្នកស្រី ទ្រី ដាណា ថា «ចែថ្ងៃហ្នឹងភ្ជាប់ពាក្យមែន»​ ស្រាប់តែអ្នកស្រី ទ្រី ដាណា បញ្ជាក់ថា អត់មានភ្ជាប់ពាក្យទេ។ ក្រោយមក ពេលគេសួរថា «ចែមានគូដណ្ដឹងហើយនៅចុះ» អ្នកស្រី ក៏ឆ្លើយថា អត់ប្រាប់។

គិតមកដល់ពេលនេះ រឿងរ៉ាវខាងលើបានរំលងផុតទៅរយៈពេលជាង១ខែទៅហើយ គេមិនឃើញលោកជំទាវ ហ៊ុន ស៊ីណាត បកស្រាយអ្វីនោះឡើយ ដោយគ្រាន់តែប្រាប់នៅពេលផុសភ្លាមៗនោះថា ទុកឲ្យឆ្ងល់សិន។ តែពេលនេះ មានការឆ្ងល់នោះ លោកជំទាវ ហ៊ុន ស៊ីណាត ដាច់ចិត្តប្រាប់ហើយ។

ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បានឡាយវីដេអូនិយាយរឿងមួយចំនួន ក្នុងនោះក៏មានរឿងពាក់ព័ន្ធនឹងអ្នកស្រីទ្រី ដាណា ផងដែរ។ ចំពោះរឿងអ្នកស្រី ទ្រី ដាណា ដែលល្បីថាភ្ជាប់ពាក្យកន្លងមកនោះ លោកជំទាវ ហ៊ុន ស៊ីណាត បញ្ជាក់ថា មិនមែនការភ្ជាប់ពាក្យអ្វីនោះទេ ដោយសារតែអ្នកស្រី ទ្រី ដាណា ទើបលែងប្ដី ហើយចង់នៅស៊ីងហ្គល ឲ្យបានយូរ។

ចំពោះរឿង ដែលគេសម្ដែងជាមួយBA គ្រាន់តែជាការទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ស៊ីណាត បានទទូចដល់អ្នកតាមដានរឿងរបស់គេ ឲ្យគិតរឿងអង្ករច្រកឆ្នាំងខ្លួនឯងវិញ។

ក្រោយលោកជំទាវ ហ៊ុន ស៊ីណាត លើកឡើងបែបនេះ អ្នកស្រី ទ្រី ដាណា បានកាត់វីដេអូរបស់លោកជំទាវនិយាយពាក់ព័ន្ធខ្លួនមកហើយ ភ្ជាប់ជាមួយនឹងការបញ្ជាក់ថា «ព្រឹកនេះបើកហ្វេសប៊ុកមកក៏ឃើញជំទាវមីងឡាយពីការភ្ជាប់ពាក្យរបស់នាងខ្ញុំ​ ទាំងនេះគឺអ្វីដែលបងប្អូនទាំងអស់គ្នាចង់ដឹងពីនាងខ្ញុំ ដូច្នេះចូលស្ដាប់ជំទាវមីងទាំងអស់គ្នា​
ហើយក្មួយក៏សូមអភ័យទោសពីជំទាវមីងផង ដែលកាត់វីដេអូ ឡាយរបស់ជំទាវមីងយកមកផុសបន្ត​ ត្រង់ចំណុច ដែលជំទាវមីងបកស្រាយរឿងក្មួយភ្ជាប់ពាក្យ​
ក្រោយ​មើលវីដេអូនេះហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ច្បាស់ហើយឈប់គិតថានាងខ្ញុំមានគូរដណ្តឹងអីទៀតនាងខ្ញុំនៅស៊ីងហ្គលទេចា៎»៕


Related posts