កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពប្រពន្ធដើមតាមទា,,ន់ប្ដីកំពុងដេកជាមួយស្រីក្នុងផ្ទះសំណាក់ រហូតឈានដល់ការប្រើ,,ប្រាស់អំ,,,ពើហិ,,,ង្សា កំពុងតែក្លាយជាប្រធានបទដ៏រសើបរបស់មហាជន។
តាមរយៈវីដេអូនេះ អ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងធ្វើការវែកញែកយ៉ាងចម្រូងចម្រាស ដោយអ្នកខ្លះ មានក្ដីអាណិតចំពោះភាគីខាងស្រី ដែលត្រូវប្រពន្ធដើមប្រើអំ,,,ពើហិ,,ង្សាដាក់នោះ ខណៈខ្លះទៀតបានជេរប្រ,,ទេចចំពោះភាគីខាងស្រី ដែលយកប្ដីរបស់គេនោះ។
ទោះយ៉ាងណា ពេលនេះ ភាគីខាងស្រី ដែលយកប្ដីគេ បានចេញមុខបកស្រាយហើយតាមរយៈបទសម្ភាសន៍ជាមួយK01 ដោយអះអាងថា នាងបានស្គាល់ប្ដីគេនោះតាមរយៈហ្វេសប៊ុក ដោយ មិនបានដឹងថា ជាប្ដីរបស់គេនោះទេ ដោយសារតែបុរសម្នាក់នោះ ប្រាប់នាងថា បានលែ,,ងលះគ្នាដាច់ស្រេចទៅហើយ។
ចំពោះរឿងគេប្រើហិ,,,ង្សាលើនាងនោះ, ស្ត្រីខាងលើ បានបញ្ជាក់ថា នាងមិនមានបំណងដាក់ពាក្យបណ្ដឹងនោះទេ ព្រោះនាងជាអ្នកខុស ហើយនាងក៏ទទួលស្គាល់កំហុសរបស់ខ្លួនផងដែរ។ ជាមួយគ្នានោះ នាងក៏បានសុំទោសប្រពន្ធដើមជាសាធារណៈ និងសន្យាឈប់ទាក់ទងបុរសម្នាក់នោះទៀតហើយ។
អ្វីដែលកាន់តែចាប់អារម្មណ៍ និងគួរឲ្យអាណិតនោះ, នៅក្នុងបទសម្ភាសន៍ជាមួយK01ខាងលើនេះ នៅពេលសួរថា អ្នកណា ដែលនាងសុំទោស និងចង់ជួបមុនគេ ស្រាប់តែនាងឆ្លើយថា ជាម៉ាក់។ រំពេចនោះ ម៉ាក់របស់នាងក៏បានបង្ហាញខ្លួននៅចំពោះមុខនាង ហើយនាងក៏បានទៅយំលុតជង្គង់សុំទោសម្ដាយ មើលទៅពិតជាគួរឲ្យអាណិតខ្លាំងណាស់។
ជុំវិញរឿងកំពុងរសើបមួយនេះ លោកជំទាវឧកញ៉ា នឹម វណ្ណៈ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះឯកសារច្បាប់ អមដោយការបញ្ជាក់ថា «ចំពោះករណី ប្ដីក្ប,,,ត់ចិត្តប្រពន្ធដែលផ្ទុះក្នុងបណ្តាញសង្កមកាលពីម្សិលមិញនេះ នៅតែមានច្បា,,ប់ការពារ ដែលបានចែងថា បុរសដែលមានប្រពន្ធ ហើយទៅរួម.ភេ.ទជាមួយស្រ្តីផ្សេង(អាពាហ៍ពិពាហ៍) ត្រូវផ្តន្ទា,,,ទោសដាក់ពន្ធនាគារពី ១ខែ ដល់ ១ឆ្នាំ។
ដោយឡែក ខណៈករណី អំពើហឹ,,.ង្សា.រ ដោយចេតនាត្រូវផ្តន្ទា,,,ទោសដាក់ពន្ធនាគារ ពី ១ឆ្នាំ ដល់ ៣ឆ្នាំ ។ ប៉ុន្តែ បើអំពើហឹ.,,ង្សា.រនេះ ប្រព្រឹត្តដោយមានមនុស្សច្រើន ត្រូវផ្តន្ទា,,,ទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់៥ឆ្នាំ៕»៕