មិន​រួច​ខ្លួន​ទេ! ក្រោយ​រឿង​នេះ ល្បី​កក្រើក​បណ្ដាញ​សង្គម, ជំទាវ ញ៉ែម មរកត ​ពន្យល់​យ៉ាង​លម្អិត ភ្ជាប់​ជាមួយ​ឧទាហរណ៍​ថា…(មាន​វីដេអូ)

កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ វីដេអូ​ឃ្លី​ប​មួយ បង្ហាញ​ពី​សកម្មភាព​ប្រពន្ធដើម​តាម​ទា,,ន់​ប្ដី​កំពុង​ដេក​ជាមួយ​ស្រី​ក្នុង​ផ្ទះ​សំណាក់ រហូត​ឈានដល់​ការប្រើ,,ប្រាស់​អំ​,,,​ពើ​ហិ​,,,​ង្សា កំពុងតែ​ក្លាយជា​ប្រធានបទ​ដ៏​រសើប​របស់​មហាជន​។​

​តាមរយៈ​វីដេអូ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​កំពុងធ្វើការ​វែកញែក​យ៉ាង​ចម្រូងចម្រាស ដោយ​អ្នកខ្លះ មាន​ក្ដី​អាណិត​ចំពោះ​ភាគី​ខាង​ស្រី ដែល​ត្រូវ​ប្រពន្ធដើម​ប្រើ​អំ​,,,​ពើ​ហិ​,,​ង្សា​ដាក់​នោះ ខណៈ​ខ្លះទៀត​បាន​ជេរប្រ,,ទេច​ចំពោះ​ភាគី​ខាង​ស្រី ដែល​យកប្ដី​របស់គេ​នោះ​។​

​ទោះយ៉ាងណា ពេលនេះ ភាគី​ខាង​ស្រី ដែល​យកប្ដី​គេ បាន​ចេញមុខ​បកស្រាយ​ហើយ​តាមរយៈ​បទសម្ភាសន៍​ជាមួយ​K01 ដោយ​អះអាងថា នាង​បាន​ស្គាល់​ប្ដី​គេ​នោះ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ដោយ មិនបាន​ដឹងថា ជា​ប្ដី​របស់គេ​នោះទេ ដោយសារតែ​បុរស​ម្នាក់​នោះ ប្រាប់​នាង​ថា បាន​លែ,,ងលះ​គ្នា​ដាច់​ស្រេច​ទៅហើយ​​។

​ចំពោះ​រឿង​គេ​ប្រើ​ហិ,,,ង្សា​លើ​នាង​នោះ​, ស្ត្រី​ខាងលើ បាន​បញ្ជាក់​ថា នាង​មិន​មានបំណង​ដាក់ពាក្យ​បណ្ដឹង​នោះទេ ព្រោះ​នាង​ជា​អ្នក​ខុស ហើយ​នាង​ក៏​​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ផងដែរ​។ ជាមួយគ្នា​នោះ នាង​ក៏បាន​សុំទោស​ប្រពន្ធដើម​ជា​សាធារណៈ និង​សន្យា​ឈប់​ទាក់ទង​បុរស​ម្នាក់​នោះ​ទៀតហើយ​។​

​អ្វីដែល​កាន់តែ​ចាប់អារម្មណ៍ និង​គួរ​ឲ្យ​អាណិត​នោះ​, នៅក្នុង​បទសម្ភាសន៍​ជាមួយ​K01​ខាងលើនេះ នៅពេល​សួរថា អ្នកណា ដែល​នាង​សុំទោស និង​ចង់​ជួប​មុនគេ ស្រាប់តែ​នាង​ឆ្លើយ​ថា ជា​ម៉ាក់​។ រំពេច​នោះ ម៉ាក់​របស់​នាង​ក៏បាន​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​នាង ហើយ​នាង​ក៏បាន​ទៅ​យំ​លុតជង្គង់​សុំទោស​ម្ដាយ មើល​ទៅ​ពិតជា​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់។

ទោះ​ស្ត្រី​ខាង​លើ ​មិន​ធ្វើ​ការ​ប្ដឹងផ្ដល់​ពិត​មែន បើ​ងាក​មក​មើល​ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បាន​បង្ហោះសារនៅថ្ងៃទី១២ ខែ​កុម្ភៈ ថា «​​«ស្រ្តីជាប្រពន្ធដើម និងបក្សពួក១ក្រុមដែលទៅវា…យធ្វើបា.បស្រីកំណា.ន់ប្តី អា…ក្រា..ត…កា…យ បានលុ…បវីដេអូ និងរូបថតដែលខ្លួនបង្ហោះអស់ហើយ ប្រហែលគិតថាលុ…បបាត់នឹងរួ…ចខ្លួន ទង្វើកា…ចសា…ហា…វហួសហេតុនេះ សូមសមត្ថិកិច្ចមេត្តាចាត់វិធានការណ៍តាមផ្លូវច្បាប់ ដើម្បីពង្រឹងវិស័យច្បាប់ និងចៀសវាងការយកគម្រូតាមគាត់»។

បន្ថែមលើនេះ លោកជំទាវ បានបង្ហោះស្ក្រីនសត សាររបស់ប្រពន្ធដើម អមដោយការបញ្ជាក់ទៀតថា «មនុស្សខ្លះឃុំគ្រងអារម្មណ៍ខ្លួនមិនបានដោយសារ ត,,ណ្ហា លោ,,ភលន់ កំ,,ហឹង ឈឺចាប់ ឈ្លើ,,យ អំនួត​អួតអាង ។ល។ ការនាំគ្នាទៅព្រួតវ៉ៃធ្វើបា,,,ប ទាញអា,,,ក្រាតថែមទៀត ជេប្រមា,,,ថជនដទៃមិនមែនជាទង្វើល្អឡើយ។ ប្រដៅប្តី ប្រដៅប្រពន្ធ បើនៅមិនសុខមិនសប្បាយចិត្ត អស់ចិត្តក៏ចែកផ្លូវគ្នាតាមច្បាប់។
ទង្វើនេះប្រពន្ធដើមនិងបក្សពួកបានក្លាយជាជនជា,,,ប់ទោ,,,សតាមក្រមព្រ,,,ហ្មទណ្ឌ ហើយរងការស្តី,,បន្ទោ,,ស និងរងភាពអា,,ម៉ា,,,ស់ជាងនារីរ,,ង,,គ្រោះទៅទៀត !! សុភាពស្រ្តីកុំយកតម្រាប់តាមពួកគាត់ ឃើញទេ ដំបូងវ៉ៃគេហើយបង្ហោះ ឥឡូវលប់អស់រលីង ចាំបាច់លុបធ្វើអ្វីបើតាំងខ្លួនជាក្រុមនារីក្លាហានប្រឡូកក្នុងពិភពគុន ? ?»។

ក្រោយមកនៅយប់ថ្ងៃដដែល លោកជំទាវ បានបង្ហោះស្ក្រីនសតសារប្រពន្ធដើមដដែល អមដោយឯកសារច្បាប់ឯកពន្ធភាព ជាមួយនឹងការរៀបរាប់យ៉ាងលម្អិតថា «​ខ្ញុំជាសកម្មជនក្នុងការចូលរួមជួយស្ត្រី ដែលរងអំពើ ហឹ,,,ង្សាក្នុងគ្រួសារនិងការរំ,,,លោភបំ,,,ពានដោយគ្មានរើ,,,សអើ,,ង ខ្ញុំមិនដែលកាន់ជើងបុរសមានប្រពន្ធហើយទៅមានស្រីម្តងណាទេ ហើយក៍មិនដែលទៅកាន់ជើងស្រ្តីកំណាន់គេដែរ (តែបើគេមានជាសិទ្ធរបស់គេ ខ្ញុំមានសិទ្ធអីហាមគេ )។ អ្វីដែលខ្ញុំចែករំលែកគឺកុំប្រើហឹ,,,ង្សា ខ្លាចជ្រុ,,,លដៃជើងមានរឿងប៉ុណ្ណោះ។

#មតិខ្លះថា ប្រពន្ធដើមធ្វើឥចឹងហួសហេតុ ខ្លះថាដាក់វាទៅមីស្រីយកប្តីគេ។ល។ ខ្លះក្មេងសោះកោងកា,,ចចា,,,កប្រធាន រហូតហ៊ានសរសេរថា បើខ្ញុំយកប្តីមីងៗថាម៉េចដែរ ?? មីងកុំរករឿងខ្ញុំ…

» ខ្ញុំផ្តល់ចម្លើយជាឧទាហរណ៍ជូនវិញថា : 1- បើខ្ញុំមានប្តី ត្រូវដឹងសិនថាប្តីខ្ញុំអាចនឹងទៅយកក្មួយឬអត់ ( មិនសំខាន់ក្មួយកគាត់ទេ)
2- បើគាត់យកក្មួយជាកំណាន់ខ្ញុំនឹងនិយាយជាមួយគាត់ថារើសយក១ណា? 3- បើគាត់ថាស្រឡាញ់ក្មួយអត់មិនបាន ក៍យកទៅ តែត្រូវលែងលះគ្នាជាមួយមីងតាមផ្លូវច្បាប់ ព្រោះមនោសញ្ចេតនាមិនអាចបង្ខំបានទេ ជួនកាលរស់នៅជាមួយយើងតែកាយ តែចិត្តវាអត់នៅ យល់ ?

3- បើគាត់នៅតែមិនលែងហើយរញ៉េរញ៉ៃប្រើហឹ,,,ង្សា បណ្តោយឲ្យស្រីកំណាន់មកអុកឡុកបង្ករ បញ្ហា បង្កររឿងឲ្យប្រពន្ធកូនលំបាកទៀត ខ្ញុំនឹងយោងច្បា,,,ប់ឯកពន្ឋភាពដាក់ប,,ណ្តឹងទៅតុ,,លាការ។ (មើលច្បាប់ឯកពន្ឋភាព)

4- ខ្ញុំមិនចេះជេបញ្ចោ ប្រើហឹ,,,ង្សាទៅលើក្មួយទេ នាំប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងផ្អើលគេឯងក្នុងសង្គម ហេងស៊យគេជេថាមីងជាប្រពន្ធដើមចោលម្សៀ,,តទៀត ពិសេសជាប់ទោ,,សព្រហ្មទ,,,ណ្ឌខានមើលកូនចៅ(សូមមើលមាត្រាចែងខាងក្រោមចំពោះការប្រើហឹ,,,ង្សា)។

» ខ្ញុំស្អប់ណាស់ប្រុសប្រភេទនេះ បើគេខុសហើយយើងជាប្រពន្ធទៅខុសអីជាមួយពួកគេដែរ។ ខាងលើជាឧទាហរណ៍ទេ ក្មួយត្រូវប្រុងប្រយ័,,ត្នបុរសខ្លះមានប្រពន្ធកូនហើយក៍ដើរភូ,,,តកុហ,កថានៅលីវ ពោះម៉ាយ រស់នៅមិនចុះសម្រុងគ្នា។ល។ បើក្មួយចង់ក្លាយដូចស្ត្រីប្រពន្ធចុង ឬស្រីកំណាន់ ខ្ញុំនឹងប្រើច្បា,,,ប់ខាងក្រោមចាត់ការប្តីខ្ញុំវិញប្រសើជាងនាំគ្នាប្រើហឹ,,,ង្សាដ៍គួរឲ្យភ្ញាក់ផ្អើល៕ (រូបភាព និងវីដេអូបានមកពីប្រពន្ធដើមបង្ហោះ ឯកសារច្បាប់បានមកពីមេធាវីផ្ញើឲ្យ៕»៕


Related posts