ក្រោយពីផ្ដាច់ចំណងស្នេហ៍ជាប្ដីប្រពន្ធជាមួយលោក ឌួង ឆាយ រយៈពេលប្រមាណ២ឆ្នាំមកនេះ អ្នកនាង ដេត ម៉ាលីណា នៅតែរក្សាខ្លួនឲ្យនៅទំនេរ ឬហៅថាជាអ្នកម្ដាយSingleដដែល ដោយមិនទាន់បើកចំហបេះដូងទទួលអ្នកណាម្នាក់ឡើយ។
ផ្ដាច់ចំណងស្នេហ៍ជាប្ដីប្រពន្ធរបស់ពួកគេមុនលែងលះ បន្សល់ទុកនូវ កូនប្រុសស្រីចំនួន៣នាក់ ទី ១.ឈ្មោះ ឌួង គីមវិសាល ហៅឌូប មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភឺល។
ដោយឡែក កាលពីម្សិលមិញ អ្នកនាង បានបង្ហោះសារមួយ ធ្វើឲ្យមានអ្នកយលល់ច្រឡំថាអ្នកនាង ភ្ជាប់ពាក្យនោះ ទើបនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកនាង បានបង្ហោះរូបថត១សន្លឹក ហើយបញ្ជាក់ច្បាស់ៗថា «ម្សិលមិញខ្ញុំShareថា: ខ្ញុំសូមប្រកាសថា នាងខ្ញុំ ដេត ម៉ាលីណានឹងបានភ្ជាប់ដៃគូ និងស្ថិតក្នុងការគ្រប់គ្រងរបស់ Poung Studio ជាផ្លូវការ។
នេះជាឱកាសដ៏ល្អសម្រាប់ខ្ញុំ ក្នុងការស្វែងយល់ពីការងារជំនាញផ្សេងៗ និងបញ្ចេញនូវសក្ដានុពលដែលខ្ញុំមាន។ ហើយក៏បងៗយល់ច្រលំខ្ញុំភ្ជាប់ពាក់មានគូ តាមពិតខ្ញុំភ្ជាប់មានការងារថ្មីៗសោះ មើលរូបនេះ: ដូចខ្ញុំអង្គុយចាំផ្កានិងកាដូ ថ្ងៃvalentine តែអត់បាន2ឆ្នាំហើយបើឆ្នាំនឹងអត់មានអ្នកអោយទៀត3ឆ្នាំអោយគត់ ឆ្នាំនេះ បើកទទួលផ្កា និងកាដូសង្ឃឹមថានឹងបាន បងៗទាយមើលថាឆ្នាំនេះខ្ញុំមានសំណាងបានអត់?បងៗសរសើររូបនេះថាខ្ញុំថតមើលទៅស្អាតដូចកូរ៉េ មែនអត់ចុះមូលហេតុអីបានខ្ញុំអត់បានផ្កានិងកាដូដូចគេសោះ???»។
ក្រោយពីធ្វើការបកស្រាយហើយនោះ ស្របពេលជិតដល់ថ្ងៃ១៤កុម្ភៈនោះ, នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះសារស្វែងរកម្ចាស់បេះដូងថា «សម្រស់មនុស្សស្រីប្រៀបដូចជាផ្កា រីឯបុរសសង្ហាប្រៀបដូចកន្លង់ចង់ដឹងណាស់ថាកន្លង់ខ្ញុំចាប់ជាតិមក ឬនៅ ដំណឹងស្វែងរកកន្លង់ចិត្តស្មោះអាចសារភាពនៅថ្ងៃ14កុម្ភៈបានដើម្បីបញ្ជាក់ក្តីស្រលាញ់រវាងបងប្រុសនិងប្អូនស្អ»៕