ភ្នំពេញ:ក្រុមហ៊ុនហ្វេសប៊ុកកាលពីយប់ថ្ងៃទី១០ខែ កុម្ភៈម្សិលមិញបានសម្រេចលុបវីដេអូលើហ្វេសប៊ុកផ្ទាល់ខ្លួនលោក តាំង សារ៉ាដានិងផេកThe Cam bodia daily Khmer ក្រោយពីចាក់ផ្សព្វផ្សាយឡើងវិញម្តងជាពីរម្តងនូវវីដេអូព័ត៌មានពីប្រលោម លោក ពាក់ព័ន្ធនឹងរឿងរ៉ាវពាណិជ្ជករវ័យក្មេងនិងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រាគ្រុបដែលក្រុមហ៊ុ នហ្វេសប៊ុកចាត់ទុកថា ជាការបំពានសិទ្ធិបុគ្គលបំ ភ្លៃច្នៃប្រឌិតរឿងខុសការពិត។
យោងលើសារណែនាំMessengerជាភាសាអង់ គ្លេសតែសូមបកប្រែជាភាសាខ្មែរមានន័យថា«អត្ថ បទមាតិកាមិនមានបង្ហាញទៀតនោះទេ ព្រោះហ្វេសប៊ុកនេះបានចែកចាយវាជាមួយមនុស្សមួយក្រុមតូច វាត្រូវបានលុប»។
ជុំវិញការសម្រេចចិត្តពីហ្វេសប៊ុកលុបវីដេអូព័ត៌មានចោទប្រកាន់មកលើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពីបុគ្គល តាំង សារ៉ាដា មន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បង្ហើបឲ្យដឹងថាអត្ថបទវីដេអូអ្នកកា សែតលោក តាំង សារ៉ាដា ចោទប្រកាន់មកលើអ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារដែលបានផ្សាយឡើងវិញចំនួនពីរគណនីគឺហ្វេសប៊ុកឈ្មោះ taing sarada និងផេកThe Cambodia dial y khmer ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកលុបខ្លួនវាចេញបាត់ហើយ។
លោកបានបន្តថា «ការសម្រេចលុបចេញពីហ្វេសប៊ុកនេះវាជាគោលការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុកកាណានរណាម្នាក់ផ្សាយរំលោភបំពានលើសិទ្ធិបុគ្គល គឺហ្វេសប៊ុកដកចេញហើយទៅលើអ្នកនរណាដែលផុសឬចែករំលែកមកលើគណនីផ្ទាល់ខ្លួនព្រោះការអំឡុងពេលរាតត្បាតជំងឺកូវីដ១៩ហ្វេសប៊ុកតឹងរឹងខ្លាំងជាងពេលឥឡូវទៀតដោយប្រឆាំងនឹងព័ត៌មា នក្លែងក្លាយ Fake News»។
លោកបន្ថែមទៀតករណីខ្លះវាអាចជាការស្នើសុំពី សាម៉ីខ្លួន ឬក្រុមហ៊ុនទាំងទាក់ទងកម្មសិទ្ធិបញ្ញា និងសិទ្ធិបុគ្គលដោយផ្អែកទៅលើរូបភាព និងសំ ណេរជាដើម។ជារឿយៗសារព័ត៌មានThe Cam bodia daily និងបុគ្គល តាំង សារ៉ាដា ត្រូវបានមហាជនស្គាល់ថាជាអ្នកសារព័ត៌មាននិយមផ្សាយតែរឿងអាក្រក់ពីកម្ពុជា មានចេតនាក្នុងការបំផ្លាញភាពរីកចម្រើនរបស់កម្ពុជា។
ទន្ទឹមនឹងនោះសារព័ត៌មានក្រៅស្រុកមួយនេះតែង តែព្យាយាមនិពន្ធព័ត៌មាន អធិប្បាយដោយហៅបុគ្គ លតាំងខ្លួនអ្នកវិភាគនិរទេសខ្លួនមួយចំនួនមកនិ យាយរឿងបំភ្លៃការពិតប្រឌិតសាច់រឿងដើម្បីកេងចំណេញផលប្រយោជន៍ក្រុមបុគ្គលមួយក្តាប់តូច វាយប្រហារចោទប្រកាន់សង្ស័យបង្កើតបទល្មើសទម្លាក់លើបុគ្គលឥស្សរជនអ្នកជំនួញហើយត្រូវបា នបុគ្គលជនរងគ្រោះលាបពណ៌ពី The Cambo dia Dailyពិសេសបុគ្គល តាំង សារ៉ាដា ដែលកំពុ ងត្រូវមហាជនថ្កោលទោសប្រតិកម្មប្រឆាំងនឹងការ អធិប្បាយព័ត៌មានប្រឌិតរឿងចោទប្រកាន់មកលើអ្នកជំនួញក្នុងវិស័យអចលនទ្រព្យ អ្នកឧកញ៉ា ឡេ ង ណាវ៉ាត្រា និងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុបថានៅពីក្រោយភាពជោគជ័យបច្ចុប្បន្ននេះជា ប់សង្ស័យនឹងការលាងលុយកខ្វក់។
ចំពោះការបង្កើតព័ត៌មានប្រលោមលោកពីបុគ្គល តាំង សារ៉ាដា ជាច្រើនចំណងជើងចោទប្រកាន់ថា អាចកំពុងដឹកនាំបងប្អូនបង្កើតរបស់ខ្លួនទាំងគ្រួ សារ និងតារាចម្រៀងល្បីៗមួយចំនួន ឲ្យរកស៊ីលាងលុយកខ្វក់សម្រាប់គ្រួសារអ្នកមានអំណាចនៅកម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញមកប្រតិកម្មខ្លាំងចំៗបកស្រាយយ៉ាងលម្អិតដើម្បី ឲ្យបុគ្គល តាំង សារ៉ាដា នៅកាសែត The Cam bodia Daily ភ្លឺភ្នែកភ្ញាក់ស្មារតីដែលតែងប្រកាន់គំនិតអាត្មានិយមមានចេតនាបំផ្លាញកម្ពុជា។
ថ្លែងចំពោះមុខវិស្វករ បុគ្គលិក-កម្មករ ប្រមាណជិ ត១ពាន់នាក់កាលពីថ្ងៃទី៨ខែកុម្ភៈ អ្នកឧកញ៉ា ឡេ ង ណាវ៉ាត្រា បានបញ្ជាក់ដូច្នេះថា «ដាច់ខាត អ្នក ឯងមកចោទខ្ញុំថាលាងលុយគឺអត់បានព្រោះខ្ញុំមិន បានធ្វើ…បើនិយាយថាខ្ញុំជំពាក់គេ និយាយបានកុំ ឱ្យតែបោក ប្រាស់គេ ខ្ញុំមិនបានបោកប្រាស់បងប្អូនណាទេ…។ក្រុមហ៊ុនខ្ញុំ…ដើរក្នុងរយៈពេល៥ឆ្នាំនេះ អតិថិជនគាត់ជំពាក់លុយខ្ញុំជាង ៣០០លានដុល្លារ មិនមែនតិចទេ ប៉ុន្តែសួរថាក្នុងកាលៈទេសៈនេះគា ត់ក៏លំបាក ខ្ញុំក៏លំបាកលំបាកទាំងអស់គ្នាយើងចែ កការលំបាក ម្នាក់បន្តិចអ៊ីចឹងអ្នកឯងចង់ផ្តួលរំលំ ឡេង ណាវ៉ាត្រា គឺមិនអាចទៅរួចទេ»។
បើតាមអ្នកឧកញ៉ាឡេង ណាវ៉ាត្រាការចោទប្រកាន់ នេះស្មើនឹងសម្លាប់សេដ្ឋកិច្ចពលរដ្ឋរាប់ម៉ឺននាក់ដែ លជ្រកក្រោម ដំបូលក្រុមហ៊ុន ឡេង ណាវ៉ាត្រា។អ្ន កឧកញ៉ាសង្កត់ធ្ងន់ថា«បើអ្នកឯកចង់ផ្តួលរំលំវាយ ប្រហារក្រុមហ៊ុនខ្ញុំ រំលងខ្មោចខ្ញុំសិន»។
សូមជម្រាបជូនថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បច្ចុប្បន្នមានបុត្រសម្ព័ន្ធក្នុងវិស័យអចលនទ្រព្យក ម្សាន្ត កសិកម្ម និងហិរញ្ញវត្ថុ ដែលមានបុគ្គលិកជិត ២ពាន់នាក់។ ក្រុមហ៊ុននេះ តែងតែចេញមុខក្នុងកា រជួយកិច្ចការងារសង្គមជាច្រើននាពេលកន្លងមកស រុបជាថវិកាជាង២៥លានដុល្លារអាមេរិកក្រោមការដឹកនាំដោយផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៕