ថាមែនៗ! ប្រកាស​បែប​នេះ​ គេ​ថា​ខ្លួន​ភ្ជាប់​ពាក្យ, កុំ​ឲ្យ​សង្ស័យ​ច្រើន ​អ្នកនាង ដេត ម៉ាលីណា ​​ប្រាប់​​​ច្បាស់​ៗ​ថា…

ក្រោយពី​ផ្ដាច់​ចំណង​ស្នេហ៍​ជា​ប្ដី​ប្រពន្ធ​ជាមួយ​លោក​ ឌួង ឆាយ រយៈពេល​​ប្រមាណ​២​ឆ្នាំ​មកនេះ អ្នកនាង ដេ​ត ម៉ាលី​ណា នៅតែ​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ ឬ​ហៅថា​ជា​អ្នក​ម្ដាយ​Single​ដដែល ដោយ​មិនទាន់​បើកចំហ​​បេះដូង​ទទួល​អ្នកណាម្នាក់​ឡើយ។

ផ្ដាច់​ចំណង​ស្នេហ៍​ជា​ប្ដី​ប្រពន្ធ​របស់​ពួកគេ​មុន​លែងលះ បន្សល់​ទុក​នូវ កូន​ប្រុស​ស្រី​​ចំនួន៣នាក់ ​ ​​​​ទី ១.​ឈ្មោះ ឌួង គីម​វិសាល ហៅ​ឌូប​ មាន​បញ្ហា​ភ្នែក​មិនទាន់​មើល​ឃើញ​ច្បាស់​នៅឡើយ​, កូនប្រុស​ទី​២​ឈ្មោះ ឌួង ម៉ា​ណា​វីត និង​កូនស្រី​ពៅ ឈ្មោះ ឌួង រា​ជនី​គុជ ហៅ អូន​ភឺល។

​ដោយឡែក កាលពីម្សិលមិញ អ្នកនាង បានបង្ហោះសារមួយ ធ្វើឲ្យមានអ្នកយលល់ច្រឡំថាអ្នកនាង ភ្ជាប់ពាក្យនោះ ទើបនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកនាង បានបង្ហោះរូបថត១សន្លឹក ហើយបញ្ជាក់ច្បាស់ៗថា «ម្សិលមិញខ្ញុំShareថា: ខ្ញុំ​សូម​ប្រកាស​ថា នាងខ្ញុំ ដេត ម៉ាលីណានឹង​បានភ្ជាប់ដៃគូ និងស្ថិតក្នុង​ការ​គ្រប់​គ្រង​របស់ Poung Studio ជា​ផ្លូវ​ការ។

នេះជាឱកាសដ៏ល្អសម្រាប់ខ្ញុំ ក្នុងការស្វែងយល់ពីការងារជំនាញផ្សេងៗ និងបញ្ចេញនូវសក្ដានុពលដែលខ្ញុំមាន។ ហើយក៏បងៗយល់ច្រលំខ្ញុំភ្ជាប់ពាក់មានគូ​ តាមពិតខ្ញុំភ្ជាប់មានការងារថ្មីៗសោះ មើលរូបនេះ: ដូចខ្ញុំអង្គុយចាំផ្កានិងកាដូ ថ្ងៃvalentine តែអត់បាន2ឆ្នាំហើយបើឆ្នាំនឹងអត់មានអ្នកអោយទៀត3ឆ្នាំអោយគត់ ឆ្នាំនេះ បើកទទួលផ្កា និងកាដូសង្ឃឹមថានឹងបាន បងៗទាយមើលថាឆ្នាំនេះខ្ញុំមានសំណាងបានអត់?បងៗសរសើររូបនេះថាខ្ញុំថតមើលទៅស្អាតដូចកូរ៉េ មែនអត់​ចុះមូលហេតុអី​បានខ្ញុំអត់បានផ្កានិងកាដូដូចគេសោះ???»៕

Related posts