គេនៅចាំបានថា តារាចម្រៀង សាពូន មីដាដា បានរៀបការបញ្ចប់ភាពនៅលីវជាមួយ អ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី៩ ខែ៩ ឆ្នាំ២០០៩ ដោយគិតរហូតមកដល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំហើយ។
ទោះយ៉ាងណា ពេលនេះ ពួកគេ បានលែ,ងលះគ្នាហើយ។ ចំណងអាពាហ៍ពិពាហ៍របស់ពួកគេ បន្សល់ទុកនូវកូនប្រុសស្រីចំនួន២នាក់ ទី១ឈ្មោះ សាពូន តារាភិមាន។ កូនទី២ ឈ្មោះ សាពូន ដារ៉ាបុរស។
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃខួបកំណើតកូនស្រីនោះ សាពូន មីដាដា បង្ហោះរូបថត និងវីដេអូ កូនស្រីកាន់នំខេក អមដោយសាររៀបរាប់ពីរឿងអតីតកាល ដែលទទួលបានលាភសំណាងជាលុយជាបន្តបន្ទាប់ពីសម្ដេច តែត្រូវបានរលាយទ្រព្យអស់ដោយសារការរកស៊ីខុសជំនាញនោះ។
ដោយឡែក នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្រាប់តែសាពូន មីដាដា បង្ហោះរូបថតរបស់ខ្លួន១សន្លឹក អមដោយសារគួរឲ្យចាប់អារម្មណ៍ថា «គ្រាន់តែឭល្ហិចល្ហៀងសោះ ថាខ្ញុំឡើងរដ្ឋលេខាធិការ ច្រណែនខ្ញុំប៉ុណ្ណឹងទៅហើយ ឧបមាថា ខ្ញុំឡើងពិតមែនមិនដឹងច្រណែនល្មេចទៅ មិនបាច់ដល់ថ្នាក់ហ្នុងតេលោករដ្ឋលេខាធិការជាទីគោរព បើសិនជាព្រះឥន្ទប្រទានឋានៈហ្នឹងដល់ខ្ញុំមែនក៏មិនបាត់បង់ផលប្រយោជន៍លោកដែរ ព្រោះខ្ញុំតាំងចិត្តរួចជាស្រេចថា ខ្ញុំនឹងថ្វាយបង្គុំលាព្រះឥន្ទទៅបួសរហូតហើយ …»៕