មិន​គួរ​ឲ្យ​ជឿ! កំពុង​ស្រឡាញ់​គ្នា​សុខ​ៗ ស្រាប់តែ ​សួស វីសា ​​បង្ហោះ​សារ​យ៉ាង​ភ្ញាក់ផ្អើល​ថា អស់​និស្ស័យ…

គេនៅចាំបាន​ថា អ្នកនាង​សួស វី​សា និង លោក​ថ​មមី បានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ឆ្នាំ ២០១៩ ក្រោយពី​ពួកគេ បាន​តស៊ូ និង​ស្វែង​យល់ចិត្ត​គ្នា​ប្រមាណ​ជាង​៤​ឆ្នាំ។

ក្រោយ​រៀបការ ពួក​គេក៏​ទទួល​ចំណងដៃ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ ថង សា​ម៉ូ​លី​ណា ហៅ Jenny កើត​នៅ​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២០​វេលា​ម៉ោង​៩​និង​០៩​នាទី​ព្រឹក នៅ មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អ​រៀន​ដា។

រំលឹក​​​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​រយៈពេល​២​ឆ្នាំ កាលពី​​អំឡុងឆ្នាំ២០២១​របស់​ពួកគេ, លោក​ថ​មមី បាន​ធ្វើ​ឲ្យ​អ្នកនាង សួស វី​សា រំភើបចិត្ត មិន​ស្ទើរ​នោះ​ទេ ដោយ​លោក បាន​រំលឹក​អនុស្សាវរីយ៍​ជាច្រើន​កាល​នៅ​គ្រាក្រ និង​​​ធ្វើតាម​ការសន្យា ដោយ​នាំ​ភរិយា​របស់​ខ្លួន​ទៅ​ជិះ​កន្ទុំរុយ​ទៀត​ផង។

ទោះយ៉ាងណា ស្របពេលពួកគេ កំពុងស្រឡាញ់គ្នាសុខៗ ស្រាប់តែនៅរាត្រីឆ្លងចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ​ តារាចម្រៀង សួស វីសា បាន​បង្ហោះ​សារ​យ៉ាង​ភ្ញាក់ផ្អើល​ថា «អស់និស្សយ័នឹងគ្នាហើយដើរផ្លូវរៀងខ្លួនចុះ!!!»។

តាមរយៈ​នេះ​ អ្នក​គាំទ្រ​ខ្លះ​គិតថា ពួកគេ កំពុងបែកបាក់គ្នា ក៏ចូលខំមិនថា «គិតឲ្យ​ច្បាស់សិនទៅអាយដល, យីកូនម្ដាយ​គិត​សិន, កើត​អី​អូន, ជីវិត​គ្រួសារ»។ ដោយឡែក អ្នកគាំទ្រ ផ្សេងទៀតគិតថានេះ គ្រាន់តែជាចំណងជើងបទចម្រៀងថ្មីប៉ុណ្ណោះ៕ ​​

Related posts