នៅ​ចាំ​អត់? ស្ងាត់ៗ ទុំ សុវត្ថិ ដាក់​១​ប៉ុស្តិ៍​ជាមួយ នួន បូល័ក្ខណ៍ ហើយ​ពោល​ពាក្យ​ថា ស្នាមញញឹម…(មានវីដេអូ)

និយាយ​ដល់​ឈ្មោះ ទុំ សុវត្ថិ នោះ ប្រិយមិត្ត​ច្បាស់​ជា​ជ្រាប​សឹង​គ្រប់គ្នា​រួចមកហើយ​ថា រូបគេ បាន​ប្រែក្លាយ​គ្រោះ​ក្លាយ​ជា​លាភ ក្រោយពី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន បើ​ទោះ​រូបគេ​ត្រូវ​ធ្លាក់​ចេញពី​កម្មវិធី​Cambodian Idol​ត្រឹម​វគ្គ​Jugde Audition​ ក្រោម​ការ​សម្រេច​ចុងក្រោយ របស់​លោក ឆន សុវណ្ណរាជ ក៏ដោយ​ចុះ។

បច្ចុប្បន្ន ទុំ សុវត្ថិ ត្រូវ​បាន​មហាជន​ស្គាល់​ស្ទើរ​តែមួយ​ប្រទេស​ទៅ​ហើយ ដោយ​អាច​និយាយ​បាន​ថា ល្បី​ជាង​ម្ចាស់​ពាន​ទៅទៀត​នោះ ហើយ​ឱកាស​ការងារ​រកលុយ​ចំពោះ​យុវជន​មាន​ប្រវត្តិ​ដ៏​កម្សត់​រូបនេះ ក៏​មាន​ច្រើន​ផងដែរ។

បន្ថែមលើនេះ ក្រោយប្រឡូកក្នុងវិស័យសិល្បៈមួយរយៈ គេក៏ឃើញ ទុំ សុវត្ថិ បានបញ្ចេញMVដំបូងរបស់ខ្លួនមានចំណងជើងថា«ឈឺទេពេលឮពេញត្រចៀក» ជាប្រភេទបទ Original Song កាលពីកណ្ដាលឆ្នាំមុន ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

ដោយឡែក ថ្មីៗនេះ បាត់មុខមួយរយៈ ទុំ សុវត្ថិ បានថតរូបបង្ហោះជាមួយនឹងអតីតបេក្ខនារីក្នុងកម្មវិធី​ប្រឡងចម្រៀង លំដាប់ថ្នាក់ ពិភពលោក Cambodian Idol រដូវកាលទី ៤ កញ្ញា នួន បូល័ក្ខណ៍ ដែលកំពុងល្បីលើទីកតុក ហើយពោលពាក្យថា «ស្នាមញញឹមដ៏មានន័យជាមួយបងស្រី ជំទាវ និងប្អូនស្រីជាទីស្រឡាញ់» បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ផងដែរ៕


Related posts