អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រដៅចំៗនិងរង់ចាំទ ទួលអ្នកកាសែត តាំង សារ៉ាដា នៅព្រលានយន្តហោះដើម្បីនាំក្រុមហ៊ុនសវកម្មអាមេរិកស៉ើបអង្កេត

ភ្នំពេញ:ការថ្លែងបកស្រាយបំភ្លឺនិងប្រដៅចំៗធ្ងន់ៗទៅលើអ្នកកាសែតមានឈាមជ័រជាខ្មែរប៉ុន្តែមានគំ និតទុទ្ទិដ្ឋិនិយមលោក តាំង សារ៉ាដា នៅពេលនេះគឺក្រោយពេលកាសែត The Cambodia Daily នៅតែបន្តផ្សាយព័ត៌មានស្តីអំពីជីវិតនិងមុខជំនួញរបស់ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រាដែលត្រូវបាន មហាជននិងសាម៉ីខ្លួនផ្ទាល់អះអាងថា ជាការសរ សេរព័ត៌មានចោទប្រកាន់ទាំងគឃ្លើនខុសការពិតខ្វះចំណេះដឹង ខ្វះការស្រាវជ្រាវដោយសរសេរនិងសង្ស័យបង្កើតប្រភពព័ត៌មានប្រឌិតរឿងដើម្បីកេ ញចំណេញផលប្រយោជន៍បក្សពួកផ្ទាល់ខ្លួនមួយក្តាប់តូចរបស់លោក តាំង សារ៉ាដា។

នៅក្នុងឃ្លិបវីដេអូប្រមាណ១២នាទីលើទំព័រហ្វេស ប៊ុកផ្ទាល់ខ្លួនអ្នកឧកញ៉ាក៏បានស្នើរឲ្យលោក តាំង សារ៉ាដា និងលោក គីម សុខឲ្យហៅក្រុមហ៊ុនសវន កម្មមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមកកម្ពុជាឲ្យស្រូតជាបន្ទាន់មកស៉ើបអង្កេតក្រុមហ៊ុន ហ្គាឡាក់ ស៉ី ណាវ៉ាត្រា គ្រុបជុំវិញការចោទប្រកាន់ដដែលចំ ពោះរឿងរ៉ាវមិនប្រក្រតីនៅពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រេា។

ទន្ទឹមនឹងការចោទប្រកាន់ទាំងគឃ្លើនពីលោក តាំង សារ៉ាដាអ្នកនិពន្ធព័ត៌មានប្រលោមលោកនៅកាសែ ត The Cambodia Daily ដែលតែងតែនិយាយសង្ស័យចោទប្រកាន់លើគេឯងខុសការពិតជារឿយៗនេះដែរ បុគ្គលិកជាច្រើននាក់របស់បុរី ឡេង ណាវ៉ាត្រាបានប្រតិកម្មទៅកាន់អ្នកកាសែតរត់ចោលស្រុ ករូបនេះ ដោយលើកឡើងស្រដៀងគ្នាសង្កត់ធ្ងន់ថា លោក តាំង សារ៉ាដា នៅកាសែតThe Cambodi a Daily សូមបញ្ឈប់ជាបន្ទាន់នូវគំនិតទុទ្ទិដ្ឋិនិយ មដែលអង្គុយនៅបន្ទប់១ម៉ែត្របួនជ្រុងហើយធ្វើកា រស្រាវជ្រាវចូលចិត្តបង្កើតព័ត៌មានក្នុងទ្រឹស្តីអាក្រក់ ដើរសង្ស័យចោទប្រកាន់មកលើកអ្នកកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុ ប ទាំងមូល។

ជុំវិញការចូលរួមបរិច្ចាគទ្រព្យធនធានថវិកានិងស ម្ភាៈ ព្រមទាំងបញ្ញាស្មារតីពីថ្នាក់ដឹកនាំកំពូលរបស់ ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុបជាមួយរាជរដ្ឋាភិបាលកម្ពុជាជារឿយហើយត្រូវរងការចោទប្រកាន់ពីលោ ក តាំង សារ៉ាដា ដដែលនៅពេលនេះគឺពួកគាត់ប ង្ហាញការឈឺចាប់ជាខ្លាំងនិងស្នើឲ្យលោក សារ៉ាដា មកមើលនឹងភ្នែកដោយផ្ទាល់នៅបុរី ឡេង ណាវ៉ាត្រានិងគម្រោងផ្សេងៗទៀត តើដូចអ្វីលោក សារ៉ា ដាបានសរសេរបំភ្លៃការពិតដើម្បីបង្ខូចកិត្តិសយកេ រ្តិ៍ឈ្មោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាខណៈលោកបា នចូលរួមជួយដល់សង្គមជាតិច្រើនណាស់ពេលក ន្លងទៅ។

យ៉ាងណាមិញទាក់ទឹងទង្វើនៃការសរសេរព័ត៌មានអធិប្បាយចោទប្រកាន់ទាំងងងឺពីលោកតាំង សារ៉ា ដា ចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មន្រ្តីជាន់ខ្ព ស់ក្រសួងព័ត៌មានក៏បានចេញមកប្រតិកម្មនិងណែ នាំបង្ហាញផ្លូវឲ្យលោក សារ៉ាដា នៅកាសែតThe C ambodia Dailyកុំអធិប្បាយព័ត៌មានដែលយកត្រឹមតែការសង្ស័យធ្វើការចោទប្រកាន់លើអ្នកឧក ញ៉ា ឡេង ណាវ៉ាត្រា ថាកំពុងធ្វើសកម្មភាពអាជីវក ម្មភ្ជាប់ការលាងលុយ។

រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាអ្នកកាសែតជើងចាស់មួយរូបលោកប៉ែន បូណានៅថ្ងៃទី០៨ខែ កុម្ភៈឆ្នាំ២០២៣នេះបានបង្ហោះសារនៅលើហ្វេកបុ កភ្ជាប់ជាមួយរូបភាពខ្លឹមសារព័ត៌មានរបស់សារព័ ត៌មានក្រៅស្រុកThe Cambodia Dailyលោក ប៉ែន បូណាបានលើកឡើងថា វិជ្ជាជីវៈសារព័ត៌មានមិនអនុញ្ញាតឲ្យយកការសង្ស័យមកធ្វើជាកម្មវត្ថុក្នុ ងការចោទប្រកាន់បុគ្គលណាម្នាក់ភ្ជាប់ទៅនឹងបទ ល្មើសអ្វីមួយឡើយ។បើចង់ផ្សាយរឿងធំបែបនេះ គេត្រូវបើកការស៊ើបអង្កេតដ៏ធំមួយ ដើម្បីប្រមូលឯកសារភស្តុតាងឲ្យបានគ្រប់គ្រាន់និងរឹងមាំបំផុត ជាមុនសិន។សូមទស្សនាបទយកការណ៍ទាំងស្រុ ង៖


Related posts