កាលពីដើមឆ្នាំ២០២៣កន្លងទៅនេះ លោក ស៊ុត សក្ការៈ ប្ដីរបស់តារាកំប្លែង វ៉ាន់ នីឡា បានទម្លាយពីសម្ភាធផ្លូវចិត្តរបស់ខ្លួនរហូតធ្លាប់ចង់គិតខ្លីថែមទៀតផង ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ពិសេសអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង។
នៅពេលនោះ, វ៉ាន់ នីឡា បានលើកទឹកចិត្តប្ដី តាមរយៈការបង្ហោះរូបថតពេលរៀបការ អមដោយសាររៀបរាប់ថា «កុំគិតច្រើនបងជីវិតយើងនៅមានពេលច្រើនទៀត ដោយសារពួកយើងទើបតែចាប់ផ្ដើមវាយើងធ្វើបានប៉ុណ្ណឹងក៏ទុកថាល្អសម្រាប់យើងដែរប៉ុន្មានឆ្នាំមកនេះ ដោយសារពួកយើងរង់ចាំការសន្យានិងក្ដីសង្ឃឹមដែលគេផ្ដល់អោយយើង ទើបយើងបណ្តោយពេលវេលាចោលអត់ប្រយោជន៍!។។
ពីមួយឆ្នាំទៅមួយឆ្នាំ យើងទទួលបាននៅបទពិសោធន៍ច្រើន ហើយវាក៏បង្រៀនយើងអោយរឹងមាំនិងដឹងច្រើនជាងមុនថា កុំរស់នៅដោយសារការផ្ដល់សង្ឃឹមក្លែងក្លាយ…វាឈឺចាប់ជាងមុតកាំបិត បងជាប្ដីល្អណាស់ ដែលពិបាកចិត្តយ៉ាងណាក៏មិនជះកំហឹងដាក់ប្រពន្ធ ឬក៏អោយប្រពន្ធមកលំបាកជាមួយបង
បើយើងនៅមានក្ដីស្រមៃយើងត្រូវតែរស់នៅដើម្បីបំពេញក្ដីស្រមៃយើង! ជីវិតជួបបញ្ហាច្រើនវានឹងបង្រៀនយើងអោយរឹងមាំច្រើន…បរាជ័យ និងជោគជ័យគឺដើរទន្ទឹមគ្នា អោយតែយើងខំ1ថ្ងៃក៏អាចជោគជ័យបាន គ្រប់បញ្ហាតែងតែមានដំណោះស្រាយជួប1រឿងដោះ1រឿងទើបយើងរឹងមាំនឹងក្លាហានក្នុងការដោះស្រាយបញ្ហាជីវិត»។
ក្រោយលើកទឹកចិត្តប្ដីរួចមក នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ វ៉ាន់ នីឡា បានបង្ហោះរូបថតពេលរៀបការ ហើយពោលពាក្យថា «• ឆ្នាំថ្មី បើកទំព័រជីវិតថ្មី រៀនទទួលយកការពិត ដាស់ក្តីស្រមៃរបស់ខ្លួន និងក្តីសង្ឃឹមរបស់ខ្លួន ឲ្យក្រោកឈរឡើងវិញ •ហៅអារម្មណ៍ល្អៗត្រលប់មកវិញ យឺតខ្លះ លឿនខ្លះ សូមត្រឹមតែល្អជាងមុន មិនចាំបាច់ល្អជាងអ្នកណានោះទេ ប្រឹងប្រែងអោយអស់ពីសមត្ថភាព ទោះបរាជ័យក៏មានតម្លៃ»៕