កាលពីពេលថ្មីៗកន្លងទៅ,ភាពស្និទ្ធស្នាលរវាងតារាចម្រៀងលី អ៊ីវ៉ាធីណា និងតារាចម្រៀងលោក ករុណា ពេជ្រ ត្រូវបានគេគិតថាមិនមែនជាចំណងស្នេហ៍ពិតនោះទេ គ្រាន់តែជាការលេងសើចក្នុងនាមជាមិត្តភក្ដិរួមការងារប៉ុណ្ណោះ។
ការគិតបែបនេះដោយសារតែពេលនោះ លី អ៊ីវ៉ាធីណា បានបង្ហាញមុខនារីម្នាក់ហើយប្រកាសថា ជាអង្គរក្សបេះដូងនោះ។ ទោះយ៉ាងណា នារីដែលតែងខ្លួនជាប្រុសនោះ បានបា,,ត់ប,,ង់ជីវិតទៅហើយ ហើយភាពស្និទ្ធស្នាលរបស់ករុណា ពេជ្រ និង លី អ៊ីវ៉ាធីណាត្រូវបានគេសង្ស័យជាថ្មីថាអាចជាស្នេហាពិតប្រាកដ។
ជាក់ស្ដែងកាលពីថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៣,តារាចម្រៀងករុណា ពេជ្រ បានបង្ហោះរូបថតបង្ហាញភាពស្និទ្ធស្នាលជាមួយតារាចម្រៀង លី អ៊ីវ៉ាធីណា ជាច្រើនសន្លឹក ហើយពោលពាក្យថា«នៅជិតឈ្លោះគ្នានៅឆ្ងាយ ទើបដឹងថា នឹក គ្នា…???»។ ជាការឆ្លើយតប លី អ៊ីវ៉ាធីណាពោលពាក្យថា «ទៅបានតែប៉ុន្មានថ្ងែសោះនឹកហើយ….»។
តាមរយៈនេះអ្នកគាំទ្រ បានលើកឡើងថា«រៀបការថ្ងៃណាបងទៅដែរ,Idol មានស្នេហាហើយ,អបអសាទរIdolកុំបោកចិត្តfanណា, មែនក៏អីហ្នឹង,ការពេលណាបង,សមគ្នាណាស់អាយដល, បើជាការពិតមែនFanរំភើបចិត្តណាស់និងជូនពរidolទាំងពីរស្រលាញ់គ្នារហូត,ជូនពរអោយបងទាំង២ស្រលាញ់គ្នារហូតចូលរោងការឆាប់ៗ»។
ទោះយ៉ាងណា ក្រោយពីបង្ហោះសារបង្ហាញចិត្តនឹកបាន១ថ្ងៃ ស្រាប់តែនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបានបង្ហោះរូបថត១សន្លឹកឈរម្នាក់ឯងយ៉ាងកម្សត់ ហើយពោលពាក្យអមដោយEmojiទឹកភ្នែកថា «ពេលវេលាមិនសក្ដិសម…. ហេតុអ្វីអោយបងស្គាល់អូន…???
ទីបំផុត បានត្រឹមជា អ្នកកំដរ…»៕