គេនៅចាំបានថា តារាចម្រៀង វីរៈ និច្ច ដែលគេស្គាល់ថាជាក្មួយស្រីលោក ខាន់ ជេមស៍ បានបញ្ចប់ភាពនៅលីវ តាមរយៈការដឹកដៃលោក ខៀវ ពេជ្រ រៀបអាពាហ៍ពិពាហ៍ តាមប្រពៃណី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ។
មង្គលការតារាស្រីរូបនេះ ធ្វើឡើងតែ១០តុប៉ុណ្ណោះ ដើម្បីបង្ការការជួបជុំទ្រង់ទ្រាយធំពិបាកទប់ស្កាត់។ វីរៈនិច្ច ធ្លាប់បញ្ជាក់ថា ភ្ញៀវទាំងនោះគឺមានតែមិត្តភក្ដិជិតដិត និងក្រុមគ្រួសារទាំងសងខាង ហើយចំពោះអ្នកសិល្បៈរួមអាជីពវិញភាគច្រើនគឺមានតែតារារួមដំបូលសាន់ដេ ។
ក្រោយក្រាបផ្ទឹមបានមួយរយៈ អ្នកនាង ចេង ស្រីនិច្ច ហៅ វីរៈ និច្ច បានបង្ហឹបដំណឹងល្អដោយនាងទទួលបានកូនភ្លោះ។ តែជាអកុសលកូននោះ មិនបាននៅជាមួយនាងយូរឡើយ។ ទោះយ៉ាងណា ពេលនេះ នាងបានពពោះកូនទី២ហើយ។
រហូតមកដល់ពេលនេះ វីរៈនិច្ច ពពោះបានរយៈពេល៦ខែជាងហើយ ហើយសម្រស់របស់នាងនៅតែស្រស់ស្អាតដដែលជាមួយពោះរាងខ្ទាតធំ។ ជាក់ស្ដែងនៅថ្ងៃទី៩ ខែកុម្ភៈ វីរៈនិច្ច បានបង្ហោះរូបថត១សន្លឹកនៅលើរថយន្តបង្អួតក្បាលពោះ ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ហើយប្រាប់ថា «ម៉ាក់ៗ work today»។ បន្ថែមលើនេះ វីរៈនិច្ច បានប្រាប់ថា «កុំអោយថាទម្ងន់អាក្រក់»។ តាមរយៈនេះ អ្នកគាំទ្រ លាន់មាត់សរសើរថា «បង្អួតពោះគេ, ស្អាតណាស់អូន, មាំមីស្អាត»៕