ប្ដីល្អ! ផ្ទុះ​ការ​សរសើរ ឈុំ ប៉ុណ្ណាដែត ​ជា​ស្វាមី​ល្អ ពេល​គេ​រិះគន់​​ប្រពន្ធ លើរូបរាង ស្រាប់តែ លោក​ឆ្លើយ​វិញ ឥត​ស្ទាក់ស្ទើរ​ថា…(មានវីដេអូ)

ក្រោយ​ពី​នារី​រស់នៅ​ក្រៅប្រទេសម្នាក់ មួលបង្កាច់ថាលក់របស់កាឡៃឲ្យភ្ញៀវនោះ, កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ តារាចម្រៀង យក់ ឋិតរដ្ឋា និងលោក ឈុំ ប៉ុណ្ណាដែត បានចេញមុខឡាយបកស្រាយ និងបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ។

ទន្ទឹមនឹងការបកស្រាយនេះដែរ លោក ឈុំ ប៉ុណ្ណាដែត បាននិយាយការពារភរិយារបស់ខ្លួនជាច្រើន ឆ្លើយតបទៅនឹងមតិរិះគន់មួយចំនួន រហូតធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ មានការចាប់អារម្មណ៍ និងសរសើរលោកមិនដាច់ពីមាត់នោះទេ។

ជាក់ស្ដែង ថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះ «មុត ស្រីនាង – Muth Sreyneang» បានបង្ហោះរូបថតប្ដីប្រពន្ធខាងលើ១សន្លឹក ពេលឡាយបកស្រាយ ហើយ​លើកឡើង​ថា «-គេរិះគន់ប្រពន្ធគាត់លើរូបរាង តែដឹងទេគាត់ឆ្លើយថាម៉េច? -គាត់ថាប្រពន្ធគាត់លះបង់បង្កើតកូនពីរបីហើយ គាត់បង្ហាញការការពារ ការយល់ទុក្ខលំបាករបស់ប្រពន្ធ គាត់ការពារប្រពន្ធនៅក្នុងចំណោមខ្សែរភ្នែកមហាជនរាប់ម៉ឺននាក់។

-អ្នកដឹងទេ មនុស្សប្រុសបែបនេះ មានមិនច្រើនទេ មនុស្សប្រុសដែលហ៊ានចេញមកតតាំងជាសាធារណៈ ប្រកបដោយក្រមសីលធម៌ដើម្បីប្រពន្ធ។
-រូបរាងប្រែប្រួលមិនទាក់ទង និងសុភមង្គលនោះទេ សំខាន់គាត់មានស្វាមីល្អ ស្វាមីដែលទទួលខុសត្រូវខ្ពស់ មិនទន់ទោរ មិនរស់នៅតម្រូវមាត់អ្នកដទៃ។
-ស្វាមីល្អ ទោះយើងប្រែប្រួលទៅជាអ្វី គាត់នៅតែឱ្យតម្លៃយើងជានិច្ច ពាក្យរិះគន់គ្រាន់ជាសម្រាមហោះកាត់មុខតែប៉ុន្នោះ»។

តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនផ្សេងទៀត បាននាំគ្នាចូលទៅខំមិនសរសើរ និងចែករំលែកព្រោងព្រាត។ ក្នុងចំណោមពាក្យសរសើរជាច្រើននោះ ពួកគេ បានលើកឡើងថា «ចាសមនុស្សរូបរាង តែងតែប្រែប្រួលកុំឣោយតែចិត្ត និងក្តីស្រលាញ់ប្រែប្រួលទៅបានហើយឣរគុណបងប្រុសៗណា ដែលស្រលាញ់ប្រពន្ធស្មោះមិនប្រែ»៕


Related posts