អបអរសាទរ! ទីបំផុត​ ​លោកតា​អាយុ​៨២​ឆ្នាំ​ ​បាន​ជួប​សម្ដេច​ហើយ ​ហើយ​ប៉ាន់​តែ​នេះ ​សម្រាប់​តម្កល់​ទុក​នៅ…

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ, លោកតា​​​អាយុ៨២ឆ្នាំម្នាក់ ​​បាន​បង្ហាញ​ពី​បំណង ចង់​ជួប​សម្ដេច​តេជោ ដោយផ្ទាល់ ដើម្បីប្រគល់វត្ថុបុរាណមួយ ដែលមានអាយុជាង៣០០ឆ្នាំ ទុក​ជា​វត្ថុអនុស្សាវរីយ៍ អរគុណ​ដល់សម្តេច ដែលបានលះបង់​កម្លាំងកាយ​ចិត្ត ដើម្បី​បុព្វហេតុជាតិ។

បង្ហោះភ្ជាប់ជាមួយរូបថតលោកតា អមដោយរូបសម្ដេចតេជោ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣, គណនីហ្វេសប៊ុកឈ្មោះ «Sana Meas» បានរៀបរាប់ថា «កុង ទ្រី នៅចោមចៅ ជន្មាយុ 82ឆ្នាំ កុង ចង់ជួបសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីជូនវត្ថុបុរាណមួយ ដែលមានអាយុកាលជិត300ឆ្នាំ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍ អរគុណដល់សម្តេច ដែលបានលះបង់​កម្លាំងកាយ​ចិត្ត ដើម្បីបុព្វហេតុជាតិតាំងពីបាតដៃទទេ​រហូតមានការរីកចម្រើន មានសុខសន្តិភាពក្នុងប្រទេសកន្លងជាង 40 ឆ្នាំមកនេះ សូមបងប្អូនជួយស៊ែរសម្រេចបំណងលោកតាផង»។

ទីបំផុតបំណងលោកតា បានសម្រេចហើយ ដោយនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលវត្ថុអនុស្សាវរីយ៍(ប៉ាន់តែបុរាណ)មួយ ពីលោកតា ឡុង សារឿន និងលោកយាយ យស ហៀក រស់នៅសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការទទួលវត្ថុអនុស្សវត្ថុបុរាណ នេះគឺសម្រាប់តម្កល់ទុកនៅក្នុងសារមន្ទីរជាតិ។ វត្ថុ​បុរាណ​(ប៉ាន់តែ)នេះ ធ្វើ​អំពីដី និងស្ពាន់ ដោយរចនាបទសិល្បៈចិន នាសតវត្ស១៩-២០ ដែលមានប្រភពដើមពីភូមិកំផែង ស្រុកព្រៃកប្បាស ខេត្តតាកែវ៕

Related posts